ញាក់សាច់ ! ឪពុក​កាប់​កូនប្រុស​បង្កើត​៤​ពូថៅ​ស្លាប់​ក្នុង​ថ្លុកឈាម

ខេត្តកំពង់ធំ ៖ បុរស​ជា​ឪពុក​បាន​ទាញ​ពូថៅ​កាប់​កូនប្រុស​បង្កើត​ខ្លួនឯង​៤​ពូថៅ​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​ក្នុង​ថ្លុកឈាម​បន្ទាប់​ពី​កូនប្រុស​រូប​នោះ​បាន​ធាក់​ឪពុក​មួយ​ជើង​យ៉ាងដំណំ ។ អំពើ​ហិង្សា​ក្នុង​គ្រួសារ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១២ និង​៤៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ភូមិ​ពាម​គ្រែង ឃុំ​ក្តី​ដូង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​ឪពុក​ឈ្មោះ ហេង គួ​ន អាយុ​៤៧​ឆ្នាំ រីឯ​កូនប្រុស​រង​គ្រោះ​ឈ្មោះ ហេង ហុង​គី អាយុ​២៤​ឆ្នាំ រស់នៅ​ក្នុង​បន្ទុកគ្រួសារ​ដែល​ម្តាយ​ស្លាប់​ចោល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ដោយ​អំណាច​នៃ​ទឹក​ប្តូរ​និស្ស័យ​ចូលខ្លួន​ឪពុក​និង​កូនបង្កើត​បាន​បើក​ឆាយ​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់ហុតឈាម ទីបំផុត​កូនប្រុស​បាន​ជូន​រង្វាន់​ឪពុក​១​ជើង​យ៉ាងដំណំ ។ ចំណែក​លោកឪពុក​វិញ​ក៏​មិន​ណ​យ​ដែរ បាន​ទាញ​ពូថៅ​ដែល​នៅ​ក្បែរ​នោះ​កាប់​វិញ​៤​ពូថៅ​ផ្ទួន​ៗ​បណ្តាល​ឲ្យកូន​​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​តែ​ម្តង ។

សមត្ថកិច្ច​បញ្ជាក់​ថា ពេល​កំពុង​កើតហេតុ​អ្នក​ជិតខាង​មិន​ហ៊ាន​ចូល​ជួយ​នោះ​ទេ ដោយសារ​តែ​បុរស​ជា​ឪពុក​មាន​កាន់​ពូថៅ​នៅ​នឹង​ដៃ ព្រមទាំង​មាន​សៀតកាំបិត​ស្នៀត​នៅ​នឹង​ចង្កេះ​ថែម​ទៀត​ផង​។ ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ជួយ​អន្ដរាគមន៍ និង​ចាប់​បញ្ជូន​ជន​បង្ក​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល​ឃុំ​ក្ដី​ដូង​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖  ជនរងគ្រោះម្នាក់ បានស្លាប់ក្នុងថ្លុកឈាម នៅនឹងកន្លែងកើតហេតុ​ ខណៈជនល្មើស​ បានកាប់​ ៣ពូថៅ ហើយរត់គេចខ្លួនបាត់​ កាលពី ថ្ងៃទី១៣​ ខែមិថុនា​ ឆ្នាំ២០១៦ កន្លងទៅ​ នៅចំណុចវាលវែង​ ស្ថិតក្នុងភូមិព្រៃពា​យ​ ឃុំត្រពាំងភ្លាំង​ ស្រុកឈូក​ ខេតកំពត​ ។

មន្ត្រីនគរបាល ព្រហ្មទណ្ឌខេត្ត​ បានឲ្យដឹងថា​ ជនរងគ្រោះ​ ឈ្មោះ សាយ​ សាក់​ ភេទប្រុស​ អាយុ៥១ឆ្នាំ​ មានស្រុកកំណើត​ ភូមិដីឆ្នាំង​ ឃុំហោងសំណំ​ ស្រុកឱរ៉ាល់​ ខេត្តកំពង់ស្ពឺ​,​ បច្ចុប្បន្ន​ ស្នាក់នៅបណ្តោះអាសន្ន​ ភូមិ​ ឃុំកើតហេតុខាងលើ រី​ឯជនល្មើស​ មិនស្គាល់អត្តសញ្ញាណ​ បានរត់គេចខ្លួនបាត់ ។

​មន្ត្រីនគរបាលដដែលបានបន្តថា​ តាមសាក្សីបញ្ជាក់ថា​ មុនហេតុការណ៍ជនល្មើស​ និងជនរងគ្រោះ​ បានឈ្លោះទាស់ទែងសំដីគ្នា​ ហើយជនល្មើសឈាន ទៅតោងពូថៅ​ កាប់ប្រហារលើជនរងគ្រោះ​ បណ្តាលឱ្យស្លាប់ យ៉ាងអាណោចអធម។ ក្រោយកាប់ទៅ លើជនរងគ្រោះ ជនល្មើស​ បានរត់គេចខ្លួនបាត់ស្រមោល ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ញាក់សាច់ ! ឪពុក​កាប់​កូនប្រុស​បង្កើត​៤​ពូថៅ​ស្លាប់​ក្នុង​ថ្លុកឈាម

ញាក់សាច់ ! ឪពុក​កាប់​កូនប្រុស​បង្កើត​៤​ពូថៅ​ស្លាប់​ក្នុង​ថ្លុកឈាម

ញាក់សាច់ ! ឪពុក​កាប់​កូនប្រុស​បង្កើត​៤​ពូថៅ​ស្លាប់​ក្នុង​ថ្លុកឈាម

ញាក់សាច់ ! ឪពុក​កាប់​កូនប្រុស​បង្កើត​៤​ពូថៅ​ស្លាប់​ក្នុង​ថ្លុកឈាម

ញាក់សាច់ ! ឪពុក​កាប់​កូនប្រុស​បង្កើត​៤​ពូថៅ​ស្លាប់​ក្នុង​ថ្លុកឈាម

ញាក់សាច់ ! ឪពុក​កាប់​កូនប្រុស​បង្កើត​៤​ពូថៅ​ស្លាប់​ក្នុង​ថ្លុកឈាម