ភរិយា​ទី​2​របស់​លី លាន​ជា​បង្ហាញខ្លួន​ដ៏​កម្រ

ដោយ​កម្រ គេ​ប្រទះ​ឃើញ​អ្នកស្រី Nina Li ភរិយា​របស់​តារា​ក្បាច់គុន​លី លាន​ជា នៅ​តាម​ដងផ្លូវ​សាធារណៈ​ក្នុង​ទីក្រុង​ហុងកុង ។ វ័យ​៥៤​ឆ្នាំទៅ​ហើយ តែ​អ្នកស្រី Nina Li នៅ​តែ​បង្ហាញ​ភាព​ស្រស់​ស្អាត​បែប​វ័យ​ចំណាស់ ។

ក្នុង​ជីវិត​រស់នៅ​អ្នកស្រី Nina Li មាន​ភាព​សាមញ្ញ​នៅ​ខាងក្រោយ​ភាព​ល្បីល្បាញ​របស់​ស្វាមី​លោក​លី លាន​ជា ដែល​ជា​តារា​សម្តែង​ក្បាច់គុន ដោយពេល​ទៅ​ណា​មក​ណា​អ្នកស្រី​តែងតែ​ជិះ​រថយន្ត​តាក់ស៊ី ឬ​រថយន្តក្រុង ។

នា​ពេល ថ្មី​ៗ​កន្លង​មក ខណៈ​អ្នកស្រី Nina Li ស្ថិត​នៅ​លើ​ដងផ្លូវ ក្រុម​អ្នកកាសែត​បាន​ប្រទះ​ឃើញ វា​ជា​ការ​ប្រទះ​ឃើញ​ដោយ​កម្រ ។

មិន​ល្បីល្បាញ​ដូច​ជា​ស្វាមី​លោក​លី លាន​ជា តែ​អ្នកស្រី Nina Li មាន​កិត្តិយស​ចិញ្ចាច​មួយ គឺ​អតីត​ជា «​បវរកញ្ញា​អាស៊ី » ។

ពេលវេលា​ច្រើន​ឆ្នាំ​កន្លង​ទៅ ក្នុង​វ័យ​ចំណាស់​អ្នកស្រី Nina Li នៅ​តែ​រក្សា​បានការ​សរសើរ​ចំពោះ​ភាព​ស្រស់​ស្អាត​របស់​ខ្លួន ៕