កំណាយ​ស្រាវជ្រាវ​នៅ​តំបន់​កោះ​កែរ​ទទួល​បាន​លទ្ធផល​ហួស​ពី​ការ​រំពឹង​ទុក​

យោងតាមការធ្វើបទបង្ហាញកាលពីរសៀលថ្ងៃអង្គារទី២១ ខែមិថុនា ឆ្នាំ២០១៦ របស់លោកបណ្ឌិត Kyle Latinis នៅសាលសិក្សាលលៃនៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអង្គរ នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា “ទោះបីជាកន្លងមក មានអ្នកស្រាវជ្រាវជាតិ និងអន្តរជាតិជាច្រើនបានធ្វើកំណាយស្រាវជ្រាវនៅតាមតំបន់បុរាណស្ថាននានាក្នុងតំបន់អង្គរ និងប្រាសាទជាច្រើនទៀតក្តី តែលទ្ធផលនៃការស្រាវជ្រាវទាំងនោះ មិនសូវទទួលបានបំណែកកុលាលភាជន៍ច្រើនដូចជាការធ្វើកំណាយស្រាវជ្រាវនៅតំបន់កោះកែរនាពេលនេះទេ”។ ។

បទបង្ហាញដែលបានទាញចំណាប់អារម្មណ៍អ្នកចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់អ្នកស្រាវជ្រាវ មគ្គុទ្ទេសក៍ទេសចរណ៍ និងក្រុមអ្នកសារព័ត៌មាន បានធ្វើឡើងប្រកបដោយភាពជោគជ័យ និងទទួលបានការអបអរសាទរយ៉ាងខ្លាំងពីសំណាក់អ្នកចូលរួមស្តាប់។ ក្នុងបទបង្ហាញដែលស្តីពីលទ្ធផលបឋមថ្មីៗ ពីការស្រាវជ្រាវបុរាណវិទ្យានៅកោះកែរនេះ លោកបណ្ឌិត Kyle Latinis និងតាមរយៈការសម្របសម្រួលរបស់លោក បណ្ឌិត អ៊ា ដារិទ្ធ បញ្ជាក់ថា លទ្ធផលដែលទទួលបានពីការស្រាវជ្រាវនេះ បានវត្ថុតាងច្រើនហួសពីការរំពឹងទុក ជាពិសេស គឺបំណែកនៃបុរាណវត្ថុ។

លោកបណ្ឌិត Kyle Latinis បានលើកឡើងថា ក្រុមការងារបានរកឃើញជាង២៤.២០០បំណែក ដូចជា បំណែកចាន ថូ ក្បាច់ចម្លាក់ ខួចដី កុលាលភាជន៍ ឆ្អឹងក្បាលមនុស្ស ស្នែងសត្វ ដែលបំណែកវត្ថុខ្លះធ្វើពីមាស សំរឹទ្ធ ដែក ឆ្អឹងសត្វ ស្នែងសត្វ និងដីដុត និងហេដ្ឋារចនាសម្ព័ន្ធបុរាណមួយចំនួនទៀត។

ប្រភព៖ kqube

  • កំណាយ​ស្រាវជ្រាវ​នៅ​តំបន់​កោះ​កែរ​ទទួល​បាន​លទ្ធផល​ហួស​ពី​ការ​រំពឹង​ទុក​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/26  Category:ជីវិតនិងសង្គម
Tags: