Dybala ៖ Pogba នឹង​មិន​ចាក​ចេញ​ពី​ Juventus នោះ​ទេ​

ខ្សែប្រយុទ្ធលេចធ្លោរបស់ក្លឹប Juventus គឺកីឡាករ Paulo Dybala បានរំពឺងថាមិត្តរួមក្រុមដ៏ល្អរបស់ខ្លួនគឺកីឡាករ Paul Pogba នឹងមិនចាកចេញពី Juventus នោះទេស្របពេលមានក្លឹបជាច្រើនចង់បានគេនោះ ។

Dybala បានប្រាប់ Gazzetta delle Sport ថា « Pogba នឹងបន្តនៅទីនេះ ។ ខ្ញុំបាននិយាយជាមួយគេរួចហើយ ខ្ញុំជឿថាគេអាចនឹងបន្តព្រោះគេស្រលាញ់ទីនេះ » ។

ដោយឡែកក្រោពីនិយាយពាក់ព័ន្ធនឹងរឿងនេះគេក៏ត្រូវអ្នកសារព័ត៌មានសួរទាក់ទិននឹង Dani Alves ដែលផ្លាស់មក Juventus ខណៈមានដំណឺងថា Javier Mascherano ក៏អាចនឹងមកដែរនោះ ។

Dybala បានឆ្លើយតបថា « វាជារឿងដ៏ល្អដែល Dani Alves ផ្លាស់មកលេងទីនេះ គាត់ជាកីឡាករដ៏អស្ចារ្យខ្ញុំធ្លាប់ទស្សនាការលេងរបស់គាត់ ជាពិសេសគឺការសហការរបស់គាត់ជាមួយ Messi គឺពិតជាល្អមែនទែន គាត់នឹងអាចជួយពួកយើងទាំងតំបន់ប្រយុទ្ធនឹងការពារ ខ្ញុំសង្ឃឹមថាខ្ញុំអាចរកគ្រាប់បាល់ពីការបញ្ជូនបាល់របស់គាត់ចេញពីតំបន់ស្លាប ។ ដោយឡែកសម្រាប់ Mascherano គឺខ្ញុំលេងជាមួយគាត់នៅជម្រើសជាតិអាហ្សង់ទីនហើយគាត់ពិតជាកីឡាករដ៏ល្អ ខ្ញុំសង្ឃឹមថាគាត់អាចផ្លាស់មកលេងទីនេះដែរ » ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • Dybala ៖ Pogba នឹង​មិន​ចាក​ចេញ​ពី​ Juventus នោះ​ទេ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/26  Category:កីឡា
Tags: