រស់​នៅ​សុខៗ​មិន​ចង់​ទេ… ចេះ​រត់​រក​គុក​ឃើញ

ខេត្ត​បាត់​ដំបង ៖ នាង ស៊ីណា នាគមាស ឈ្មោះ​ពិត ប៉ាង ស៊ីណា ម្សិល​មិញ​នេះ ត្រូវ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ចាប់​​ខ្លួន​បញ្ជូន​មក​សាលា​ដំបូង​ក្នុង​រឿង​ផ្សាយ​ដំណឹង​ក្នុង​ហ្វេស​ប៊ុក​របស់​ខ្លួន​ថា សម្តេច​តេជោ ហ៊ុន សែន ធ្លាក់​យន្ត​ហោះ​ស្លាប់​ហើយ ។

មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ នាងស៊ីណា​បាន​ទាំង​បង្ហាញ​ពី​មឈូស​តម្កល់​សព​​ មាន​កម្រង​ផ្កា​ដាក់​តាំង​រូប​ថត​សម្តេច​តេជោ​មុខ​មឈូស​ផង កែ​ច្នៃ​ធ្វើ​ជា​ដូច​មែន​ទែន ។

សមត្ថ​កិច្ច​បាន​ស្រាវ​ជ្រាវ​ភ្លាមៗ​នូវ​ទង្វើ​ដ៏​អាក្រក់​បំផុត​នេះ ហើយ​ចាប់​បាន​នៅ​ភូមិ​ថ្មី ឃុំ​ត្រាង ស្រុក​កំរៀង នាំ​មក​រក​ច្បាប់ ដើម្បី​ដោះ​ស្រាយ​បញ្ហា ។

មិន​ត្រឹម​តែ​ប្រឌិត​រឿង​ថា តេជោ​ប្រមុខ​ដឹក​នាំ​ប្រទេស​ស្លាប់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អំពាវ​នាវ​ឱ្យ​​ចូល​រួម​អប​អរ​សាទរ​ការ​ស្លាប់​នេះ​ទៀត​ផង ដែល​ជាទង្វើ​មិន​អាច​ទទួល​យក​បាន​ឡើយ ។

ម្សិល​មិញ​អយ្យ​ការ​អម​សាលា​ដំបូង​បាន​សួរ​នាំ​នាង​ពេញ​មួយ​ល្ងាច​មិន​ទាន់​ចប់​ទេ ក៏​បាន​បញ្ជូន​យក​ទៅ​ផ្ញើ​ទុក​​ក្នុង​ទ្រុង​កង​រាជ​អាវុធ​ហត្ថ​មួយ​យប់​សិន ។

ព្រឹក​នេះ​ត្រូវ​បន្ត​នីតិ​វិធី​នៅ​សាលា​ដំបូង​បន្ត​ទៀត ដែលតាម​​ច្បាប់​គេច​មិន​រួច​ពីចូល​គុក​ឡើយ ។

អ្នក​តាមដាន​និយាយថា រស់​នៅ​ជុំ​ប្តី​ ជុំ​កូន​ ជុំ​ម៉ែឪ​សុខៗ មាន​មុខ​របរ​ធ្វើ​ម្ហូប​ការ​សម្បូរ​ចាយ សប្បាយ​ស៊ី​មិន​ចង់​បាន​ទៀត បែរ​ជា​នៅ​មិន​ស្រណុក​ ចេះ​ស្វែង​រក​គុក​ឃើញ ។

ឱ ! នាង ស៊ីណា​ អើយ... ស្មាន​ថា ជាប់​គុក​ស្រណុក​ជាង​នៅ​ផ្ទះ​មែន​ទេ?

នៅ​ស្រុក​ខ្មែរ​យើង​មនុស្ស​បែប​នេះ មួួ​យសែន​មួយ​លាន​នាក់​អត់​ទាន់​មាន​មួយ​ទេ ។