ស្ងាត់​ៗ ពិធីករ​យឹម ណា​រ៉ា គ្រោង​ពង្រីក​ហាង​សាច់​អាំង​ឲ្យ​បាន​៥០​សា​ខា​ចុង​ឆ្នាំ​នេះ

ក្រោយ​ដំណើរ​ការ​លក់​សាច់​អាំង​និង​បាយ​ដំណើប​ទើប​បាន​ជាង​២​ខែ​ ពិធីករ​រូប​សង្ហា​ លោក​ យឹម ណារ៉ា​​ចង់​ពង្រីក​សាខា​ហាង​ របស់​ខ្លួន​បន្ថែម​ទៀត​ឲ្យ​បាន​៥០​សាខា​នៅ​ចុង​ឆ្នាំ​នេះ​ បន្ទាប់​ពី​​អាជីវកម្ម​នេះ​ទទួល​ការ​គាំ​ទ្រ​ច្រើន​ពី​ប្រិយ​មិត្ត។

 

ស្ងាត់​ៗ ពិធីករ​យឹម ណា​រ៉ា គ្រោង​ពង្រីក​ហាង​សាច់​អាំង​ឲ្យ​បាន​៥០​សា​ខា​ចុង​ឆ្នាំ​នេះ

 

តារា​ដែល​កំពុង​មាន​យី​អ៊ុន​ទាំង​ការងារ​សិល្បៈ​និង​ការ​រក​ស៊ី​នេះ​បន្ត​ថា  មក​ទល់​​ពេល​នេះ​ ហាង Super Muu របស់​លោក​មាន​៧​សាខា​ហើយ​ក្នុង​រាជធានី​ភ្នំពេញ។ នៅ​ពេល​ពិភាក្សា​ជាមួយ​មិត្តភ័ក្ក​ដែល​ចូល​ហ៊ុន​ជាមួយ​គ្នា​ លោក​​គ្រោង​បង្កើត​ឲ្យ​បាន​២០​សាខា​ក្នុង​ខែ​កញ្ញា និង​​ធ្វើ​យ៉ាង​ណា​បើក​ឲ្យ​បាន​៥០​សាខា​បន្ថែម​ទៀត​ នៅ​ចុង​ឆ្នាំ​នេះ។

 

លោក​បាន​ទម្លាយ​ពី​មូលហេតុ​ដែល​មុខ​ជំនួញ​ថ្មី​នេះ​ទទួល​បាន​​ការ​គាំ​ទ្រ​ច្រើន​ ដោយ​សារ  រស​ជាតិ​សាច់​ជ្រូក​អាំង​ សាច់​មាន់​អាំង​ និង​បាយ​ដំណើប​នៅ​ហាង​លោក​មាន​ភាព​ខុស​ប្លែក​ពី​គេ។

 

គ្រឿង​ផ្សំ​សម្រាប់​ប្រឡាក់​សាច់​ នាំ​ចូល​ពី​ប្រទេស​ថៃ​ដែល​ជ្រើស​ពី​រោង​ចក្រ​ផលិត​មាន​ស្តង់ដារ​អន្តរជាតិ​​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជាង​៣០​ឆ្នាំ។ លើស​ពី​នេះ ការ​ប្រឡាក់​សាច់​ដែល​ទន់​ មាន​ជាតិ​ទាល់​តែ​ឆ្ងាញ់​ខ្លាំង​មែន​ទែន​ ហើយ​សាច់​ដែល​ប្រើ​គឺ​ស្រស់​ៗ និង​មាន​អនាម័យ​ខ្ពស់៕

 

ស្ងាត់​ៗ ពិធីករ​យឹម ណា​រ៉ា គ្រោង​ពង្រីក​ហាង​សាច់​អាំង​ឲ្យ​បាន​៥០​សា​ខា​ចុង​ឆ្នាំ​នេះ

 

ស្ងាត់​ៗ ពិធីករ​យឹម ណា​រ៉ា គ្រោង​ពង្រីក​ហាង​សាច់​អាំង​ឲ្យ​បាន​៥០​សា​ខា​ចុង​ឆ្នាំ​នេះ

 

ស្ងាត់​ៗ ពិធីករ​យឹម ណា​រ៉ា គ្រោង​ពង្រីក​ហាង​សាច់​អាំង​ឲ្យ​បាន​៥០​សា​ខា​ចុង​ឆ្នាំ​នេះ

 

ស្ងាត់​ៗ ពិធីករ​យឹម ណា​រ៉ា គ្រោង​ពង្រីក​ហាង​សាច់​អាំង​ឲ្យ​បាន​៥០​សា​ខា​ចុង​ឆ្នាំ​នេះ

 

អត្ថបទ៖ លឹម សុនា