ទើប​តែ​ធ្លាក់​ពី​លើ​ឆាក​ ឥលូវ Justin Bieber របួស​កជើង​សាជាថ្មី

កាល​ពី​សប្ដាហ៍​មុន​ តារា​ចម្រៀង​ Justin Bieber ធ្វេសប្រហែស​ដើរ​ធ្លាក់​ពី​លើ​ឆាក​ប្រគំ​តន្ត្រី​​​ទេសចរណ៍​ Purpose នៅ SaskTel Center ប្រទេស​កាណាដា។ ស្រប​ពេល​​ថ្មី​ៗ​នេះ តារា​ចម្រៀង​សម្បូរ​រឿង​មិន​សូវ​ល្អ​​រួប​នេះបាន​របួស​កជើង​ម្ដង​ទៀត អំឡុង​ពេល​លេង​បាល់បោះ។

 

ទើប​តែ​ធ្លាក់​ពី​លើ​ឆាក​ ឥលូវ Justin Bieber របួស​កជើង​សាជាថ្មី

 

​តារា​វ័យ​២២​ឆ្នាំ​បាន​បង្ហោះ​រូប​​​ត្រាំ​ក​ជើង​ជា​មួយ​ទឹកកក​លើ​បណ្ដាញ​សង្គម instagram កាល​ពី​ថ្ងៃ​សុក្រម្សិលម្ង៉ៃ​ និង​សរសេរ​ភ្ជាប់​ថា​៖”​អ្វី​ៗ​នឹង​ល្អ​ធម្មតា​សម្រាប់​​សម្រាប់​ការ​ប្រគំតន្ត្រី​យប់​នេះ ទោះ​គ្រេច​កជើង​ដោយ​សារ​លេង​បាល់ អ្វី​ៗ​នឹង​​ល្អ​ប្រសើរ”។

 


ទន្ទឹម​នឹង​នេះ​ដែរ មិត្ត​រួម​ក្រុម​របស់ Justin បាន​បង្ហោះ​រូប​មួយ​សន្លឹក​ទៀត ពេល​គេ​រង​របួស​ភ្លាម​ៗ​ដេក​លើ​​តារាង​បាល់​ទាំង​ឈឺចាប់។ ​យ៉ាងណាក្ដី ម្ចាស់​បទ “​Sorry” ​នៅ​តែ​អាច​ធ្វើ​ការ​ប្រគំតន្ត្រី​ទេសចរណ៍ ​ Purpose បន្ត​នៅ​កីឡដ្ឋាន U.S. Bank Arena ក្នុង​ទីក្រុង Cincinnati រដ្ឋ​ Ohio ​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ៕

 

ទើប​តែ​ធ្លាក់​ពី​លើ​ឆាក​ ឥលូវ Justin Bieber របួស​កជើង​សាជាថ្មី

 

ចុចអាន៖វីដេអូ Justin Bieber ច្រៀង​សុខៗ ដើរ​ធ្លាក់​ឆាក​ប្រគំតន្ត្រី​នៅ​កាណាដា

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖  mirror