ទិដ្ឋភាព​ទូទៅ​នៃ​ពិធីមង្គលការ ថន ដា​រ៉ា​ នា​ព្រឹក​នេះ

6 Videos


បន្ទាប់ពីបានស្វែងយល់ចិត្តថ្លើមគ្នា បានមួយរយៈមក ថន ដា​រ៉ា ដែលជាបងស្រីបង្កើតរបស់ កញ្ញា ថន លក្ខិណា ជាពិធីការិនីនិងជាតារាសម្តែងដ៏លេចធ្លោមួយរូបផងនោះ បានសម្រេចចិត្តចូលរោងការហើយ នាព្រឹកថ្ងៃទី២៦ ខែមិថុនា នេះ ជាមួយកូនកម្លោះពោះម៉ាយ ជាជនជាតិ ថៃ ដែលគេបានស្គាល់ថា ជាអ្នកនយោបាយនិងជាមន្ត្រីជាន់ខ្ពស់នៅក្នុងជួររដ្ឋាភិបាលប្រទេសថៃ នាពេលបច្ចុប្បន្ននេះផងដែរ។ សូមទស្សនា ជាមួយកម្រងរូបភាព នៃពិធីមង្គលការរបស់ កញ្ញា ថន ដា​រ៉ា ដូចខាងក្រោមនេះ៖ អាលីណា

P9

ទិដ្ឋភាព​ទូទៅ​នៃ​ពិធីមង្គលការ ថន ដា​រ៉ា​ នា​ព្រឹក​នេះ
ទិដ្ឋភាព​ទូទៅ​នៃ​ពិធីមង្គលការ ថន ដា​រ៉ា​ នា​ព្រឹក​នេះ
ទិដ្ឋភាព​ទូទៅ​នៃ​ពិធីមង្គលការ ថន ដា​រ៉ា​ នា​ព្រឹក​នេះ
ទិដ្ឋភាព​ទូទៅ​នៃ​ពិធីមង្គលការ ថន ដា​រ៉ា​ នា​ព្រឹក​នេះ
ទិដ្ឋភាព​ទូទៅ​នៃ​ពិធីមង្គលការ ថន ដា​រ៉ា​ នា​ព្រឹក​នេះ
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត

អត្ថបទពាក់ព័ន្ធទី១ ៖ ថន តារា ជូនកាដូប្លែកក្នុងថ្ងៃអាពាហ៍ពិពាហ៍របស់នាង

ថន តារា ដែលត្រូវជាបងស្រីរបស់ ថន លក្ខិណា បានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរោងការនៅល្ងាចថ្ងៃនេះ ចំណែកកាដូដែលត្រូវចែកជូនភ្ញៀវកិត្តិយសចូលរួមពិធីអាពាហ៍ពិពាហ៍របស់នាងគឺពិតជាពិសេស និង ប្លែកពីគេ។ មួយសប្តាហ៍ចុងក្រោយនេះ ថន តារា មិនហ៊ានដើរចេញក្រៅនោះទេ ពីព្រោះនាងសម្ងំបន្ទំសាច់ និង ត្រៀមខ្លួនដើម្បីចូលរោងការ សូម្បីតែរឿងចែកធៀបការ ក៏ទុកឲ្យ ថន លក្ខិណា ដែលជាប្អូនស្រីចាត់ចែងដែរ ។

ទិដ្ឋភាព​ទូទៅ​នៃ​ពិធីមង្គលការ ថន ដា​រ៉ា​ នា​ព្រឹក​នេះ
ទិដ្ឋភាព​ទូទៅ​នៃ​ពិធីមង្គលការ ថន ដា​រ៉ា​ នា​ព្រឹក​នេះ
ទិដ្ឋភាព​ទូទៅ​នៃ​ពិធីមង្គលការ ថន ដា​រ៉ា​ នា​ព្រឹក​នេះ
ទិដ្ឋភាព​ទូទៅ​នៃ​ពិធីមង្គលការ ថន ដា​រ៉ា​ នា​ព្រឹក​នេះ
ទិដ្ឋភាព​ទូទៅ​នៃ​ពិធីមង្គលការ ថន ដា​រ៉ា​ នា​ព្រឹក​នេះ
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត

គួរបញ្ជាក់ផងដែរថា ថន តារា ត្រូវរៀបការជាមួយបុរសពោះម៉ាយកូនមួយ ដែលមានតួនាទីជាមន្ត្រីធំក្នុងជួររដ្ឋាភិបាលនៃប្រទេសថៃ ថ្ងៃនេះគឺជាថ្ងៃសូត្រមន្តចូលរោងការនាង។ ពិធីរៀបអាពាហ៍ពិពាហ៍របស់នាងនឹងរៀបចំឡើងទៅតាមប្រពៃណីខ្មែរ ដោយមានភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករចូលរួម ។

បើតាមគម្រោង ថន តារា អញ្ជើញភ្ញៀវចូលរួមចំនួន ៧០ តុនៅមជ្ឍមណ្ឌលកោះពេជ្រ អគារ A ។ នៅមុនថ្ងៃរៀបអាពាហ៍ពិពាហ៍ ថន តារា ប៉ុន្មានថ្ងៃ ស្វាមីនាង បានបង្ហាញចិញ្ចៀនប្រចាំត្រកូលមួយវង់ដល់នាង ប៉ុន្តែពុំដឹងថា ចិញ្ចៀនពេជ្រនោះ មានតម្លៃប៉ុន្មាននោះទេ គ្រាន់តែដឹងថា ជាចិញ្ចៀនបញ្ចាំត្រកូលដែលមានតម្លៃថ្លៃ ។

ទិដ្ឋភាព​ទូទៅ​នៃ​ពិធីមង្គលការ ថន ដា​រ៉ា​ នា​ព្រឹក​នេះ
ទិដ្ឋភាព​ទូទៅ​នៃ​ពិធីមង្គលការ ថន ដា​រ៉ា​ នា​ព្រឹក​នេះ
ទិដ្ឋភាព​ទូទៅ​នៃ​ពិធីមង្គលការ ថន ដា​រ៉ា​ នា​ព្រឹក​នេះ
ទិដ្ឋភាព​ទូទៅ​នៃ​ពិធីមង្គលការ ថន ដា​រ៉ា​ នា​ព្រឹក​នេះ
ទិដ្ឋភាព​ទូទៅ​នៃ​ពិធីមង្គលការ ថន ដា​រ៉ា​ នា​ព្រឹក​នេះ
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត

កាដូអនុស្សាវរីយ៍ដែល ថន តារា ទុកជូនភ្ញៀវកិត្តិយស ដែលចូលរួមក្នុងពិធីមង្គលការរបស់នាងនៅថ្ងៃស្អែកនេះ ត្រូវបានគេដឹងថា ជាកាបូបពណ៌ក្រហមយ៉ាងស្រស់ស្អាត រួមទាំងបិទរូបនាងនិង ស្វាមីពីខាងក្រៅថែមទៀតផង។ បន្ទាប់ពីរៀបការរួច ថន តារា គ្រោងនឹងចេញទៅរស់នៅតាមស្វាមីនៅឯប្រទេសថៃរួមគ្នា ហើយនាងក៏មានគម្រោងនឹងយកបុត្រភ្លាមៗផងដែរ ដើម្បីឲ្យគ្រួសារកាន់តែមានភាពកក់ក្តៅ ៕