និស្សិត បាន ចន្ទី តារា​ពន្លក​ថ្មី​ល្បី​លើទឹក​ដី​ថៃ​

6 Videos


ត្រឹមតែមានឈ្មោះជានិស្សិតដែលមានសមត្ថភាពប្រឡងជាប់អាហារូបករណ៍ទៅសិក្សានៅបរទេសនោះ គឺជាមោទកភាពណាស់ទៅហើយ ប៉ុន្តែនិស្សិត បាន ចន្ទី បានធ្វើឱ្យមោទកភាពមួយនេះរឹតតែមានភាពឧត្ដុង្គឧត្ដមថែមមួយកម្រិតទៀត ដោយសារតែនិស្សិតមានដុងក្នុងវិស័យសិល្បៈខ្ពស់រូបនេះមានឱកាស អាចបង្ហាញសមត្ថភាពដ៏លេចធ្លោរបស់ខ្លួនដល់បណ្ដាមិត្តភក្ដិនៅក្រៅប្រទេសបានឃើញ ជាពិសេសគឺការសាងភាពល្បីល្បាញក្នុងនាមជាតារាចម្រៀង និង សម្ដែងលើទឹកដីថៃទៀតផង។

P9

ដើមហេតុដំបូងដែលធ្វើឱ្យ បាន ចន្ទី អាចស្ដារភាពល្បីល្បាញក្លាយជាតារាចម្រៀង និង សម្ដែងលើទឹកដីថៃ នោះគឺដោយសារតែលោកទទួលបានឱកាសពីសាលាដើម្បីឱ្យនិស្សិតបរទេសឡើងបង្ហាញសមត្ថភាពពិសេស ដោយច្រៀងចម្រៀងជាភាសាថៃ ហើយក៏ទទួលការចាប់អារម្មណ៍រហូតទទួលភាពល្បីល្បាញពីសាលាមួយទៅសាលាមួយរហូតដល់ក្រុងឈៀងម៉ៃ ហើយក៏មានគេហៅឱ្យឡើងបង្ហើរសំនៀង និង សម្ដែងជាបន្ដបន្ទាប់ ដែលរហូតមកទល់ពេលនេះ លោកបានចូលរួមសម្ដែងឱ្យខ្សែភាពយន្ដថៃក្នុងដំណែងជាតួរងបានចំនួន ៣ រឿងហើយ និង មានមួយរឿងទៀតជារឿងរបស់ផលិតករកូរ៉េ ដែលមកថតនៅប្រទេសថៃ។ នៅដើមឆ្នាំ ២០១៦ នេះ លោកក៏បានក្លាយជាម្ចាស់ដំណែង The Face International ពីសាកលវិទ្យាល័យរាជាផាតឈៀងម៉ៃ ក្នុងនាមជាតារាចម្រៀង និង តារាសម្ដែងភាពយន្ដផងដែរ ។

និស្សិត បាន ចន្ទី តារា​ពន្លក​ថ្មី​ល្បី​លើទឹក​ដី​ថៃ​

ងាកមកមើលកេរ្ដិ៍ឈ្មោះរបស់លោកនៅក្នុងស្រុកវិញ ឃើញថាកិត្តិនាមរបស់និស្សិតវ័យ ២០ ឆ្នាំ រូបនេះ ក៏មានឥទ្ធិពលមិនធម្មតាដែរ ព្រោះថ្មីៗនេះលោកត្រូវបានម្ចាស់កម្មវិធីអញ្ជើញឱ្យចូលរួមកម្មវិធីសប្បុរសធម៌នៅឯវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រួមជាមួយតារាចម្រៀងពីផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា លោក ដេវីដ កញ្ញា សាមុត ស្រីកា រួមនឹងតារាចម្រៀងជាច្រើនដួងទៀត ហើយក៏នៅមានកម្មវិធី និង ស្ប៉តពាណិជ្ជកម្មមួយចំនួនទៀតដែលលោកបានបង្ហាញវត្តមាននៅក្នុងស្រុកផងដែរ ។

និស្សិត បាន ចន្ទី តារា​ពន្លក​ថ្មី​ល្បី​លើទឹក​ដី​ថៃ​

ទោះបីជា បាន ចន្ទី ត្រៀមនឹងបញ្ចប់បរិញ្ញាបត្រក្រៅប្រទេស ហើយក្លាយជាតារាពន្លកថ្មីមានកេរ្ដិ៍ឈ្មោះល្បីលើទឹកដីថៃហើយក៏ដោយ ក៏បញ្ញាវន្តខ្មែរមួយរូបនេះនៅតែមានគំរោងបន្ដការសិក្សាទៅថ្នាក់អនុបណ្ឌិតផ្នែកទំនាក់ទំនង មុខជំនាញភាពយន្ត និង ស្ប៉តពាណិជ្ជកកម្ម បន្ដទៀតផងដែរ ដែលនេះជាឧត្ដមគំនិតដ៏ប្រសើរក្នុងនាមជាកូនខ្មែរមួយរូប៕ ភូមិន្ទ

និស្សិត បាន ចន្ទី តារា​ពន្លក​ថ្មី​ល្បី​លើទឹក​ដី​ថៃ​
និស្សិត បាន ចន្ទី តារា​ពន្លក​ថ្មី​ល្បី​លើទឹក​ដី​ថៃ​
និស្សិត បាន ចន្ទី តារា​ពន្លក​ថ្មី​ល្បី​លើទឹក​ដី​ថៃ​
និស្សិត បាន ចន្ទី តារា​ពន្លក​ថ្មី​ល្បី​លើទឹក​ដី​ថៃ​
និស្សិត បាន ចន្ទី តារា​ពន្លក​ថ្មី​ល្បី​លើទឹក​ដី​ថៃ​
និស្សិត បាន ចន្ទី តារា​ពន្លក​ថ្មី​ល្បី​លើទឹក​ដី​ថៃ​
និស្សិត បាន ចន្ទី តារា​ពន្លក​ថ្មី​ល្បី​លើទឹក​ដី​ថៃ​
និស្សិត បាន ចន្ទី តារា​ពន្លក​ថ្មី​ល្បី​លើទឹក​ដី​ថៃ​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត