ញាក់សាច់! តារាភេទទី៣ម្នាក់នេះ ទាំងស្អាត ទាំងស៊ិចស៊ី ស្រីល្មមៗសុំចាញ់!

វៀតណាម៖ ភាគច្រើនអ្នកប្រហែលបានស្គាល់ហើយ ពីតារាភេទទី៣ប្រចាំប្រទេសថៃ នាង Nong Poy ជាតារាម្នាក់ ដែលមានសម្រស់ស្អាតខ្លាំង ហើយក៏មនុស្សស្រីជាច្រើននាក់ច្រណែនផងដែរ។ តែពេលថ្មីៗនេះវិញ Nong Poy ប្រហែលជាមានគូប្រជែងថ្មីម្នាក់ ដែលស្អាតមិនចាញ់នាងប៉ុន្មានផងដែរ។

យោងតាមគេហទំព័របរទេសមួយ បានឲ្យដឹងថា មានតារាភេទទី៣ម្នាក់ ឈ្មោះ Nguyen Huong Giang មកពីប្រទេសវៀតណាម ដែលមានរូបសម្រស់ស្អាត និងស៊ិចស៊ីថែមទៀត។

ចំពោះ Nguyen Huong Giang បានក្លាយជាតារាល្បី នៅពេលបង្ហាញខ្លួន នៅក្នុងកម្មវិធីផ្សាយផ្ទាល់មួយហៅថា "Vietnam Idol" ដែលជាកម្មវិធីបង្ហាញទេពកោសល្យពិសេសដូចជា ការច្រៀង រាំ ជាដើម។

ដោយសារតែ រូបសម្រស់ស្រស់ស្អាត ដូចជាមនុស្សស្រីពិតៗ បានទាក់ទាញចិត្តមនុស្សជាច្រើន ចាប់អារម្មណ៍យ៉ាងឆាប់រហ័សតែម្តង។

នាពេលបច្ចុប្បន្ននេះ Hung Giang នៅតែបន្តច្រៀង និងសម្តែងក្នុងពិភពសិល្បៈ វៀតណាម និងថ្មីៗនេះត្រូវបានគេបោះឆ្នោត ឲ្យជាប់ជានារីភេទទី៣ស៊ិចស៊ីបំផុតទៀតផង៕

តោះមើលសម្រស់ តារាភេទទី៣ Nguyen Huong Giang ថាស្រស់ស្អាតយ៉ាងណា៖ 

ប្រភព ៖
Lollipop

ចំណាប់អារម្មណ៍ខ្មែរឡូត៖

ក្រឡេកមើលសម្រស់តារាភេទទី៣ថៃនេះវិញ នាងYoshi បានធ្វើឲ្យអ្នកគាំទ្រ ចាប់អារម្មណ៍លើរូបនាងយ៉ាងខ្លាំង។

ដូចជាប្រិយមិត្ត ធ្លាប់ជ្រាបរួចមកហើយ ពីតារាភេទទី៣ Poyd ត្រូវបានគេទទួលស្គាល់ថា ជាតារាភេទទី៣ ដ៏ស្រស់ស្អាតបំផុត ។ ប៉ុន្តែសម្រាប់ ថ្ងៃនេះវិញម្តង មានតារាភេទទី៣ ដ៏វ័យក្មេងម្នាក់ ទៀតហើយ ដែលមានសម្រស់ស្រស់ស្អាតមិនចាញ់នឹង Poyd ប៉ុន្មានទេ។

ចំពោះ Yoshi ជាតារាភេទទី៣ វ័យក្មេងម្នាក់ ត្រូវបានអ្នកគាំទ្រជាច្រើននាក់ សរសើរមិនដាច់ពីមាត់ ពីសម្រស់ដ៏ស្រស់សោភា ដែលមានភ្នែកធំៗ ច្រមុះខ្ពស់ស្រួច ស្បែកសស្អាត និងរាងស្រឡូន ថែមទៀតផង។ យោងតាមគេហទំព័របរទេសមួយ បានឲ្យដឹងថា អ្នកលេងអ៊ិនធើណេត បានចាត់ទុក នាងជាតារាភេទទី៣ដ៏ស្រស់ស្អាតបំផុត ប្រចាំប្រទេសថៃផងដែរ។ ជាមួយគ្នានោះដែរ Yoshi បានអះអាងថា សម្រស់របស់នាង ជាសម្រស់ពិត ដោយមិនបានកែសម្ផស្សអ្វីនោះទេ ហើយវាក៏ពិបាក ក្នុងការកែសម្ផស្ស ឲ្យមានទម្រង់មុខបែបនេះ នោះដែរ។ ហើយនាងក៏មិនទាន់កែ ភេទផងដែរ។ ប៉ុន្តែនាងបានសារភាពថា បានកែសម្ផស្ស ត្រង់បបូរមាត់មួយតែប៉ុណ្ណោះ៕

តោះមើលសម្រស់របស់ តារាភេទទី៣ដ៏ក្មេងខ្ចី ម្នាក់នេះ ទៅមើល ថាស្រស់ស្អាតកម្រិតណា៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload