ព័រទុយហ្គាល់ វេលស៍ ឡើងទៅវគ្គ ៨ក្រុមចុងក្រោយ ខណៈ ប៉ូឡូញ ឈ្នះ ស្វីស ដោយការស៊ុតបាល់ ប៉េណាល់ទី (មានវីដែអូ)

បារាំង៖ ការប្រកួតពានរង្វាន់ទ្វីបអ៊ឺរ៉ុប កាលពីយប់មិញ បានឆ្លងកាត់ការប្រកួតវគ្គ ១៦ក្រុមចុងក្រោយ ចំនួន៣គូ រួចរាល់ហើយ គឺ ព័រទុយហ្គាល់ វេលស៍ ឡើងបន្ត ស្របពេលដែល ប៉ូឡូញ ឈ្នះ ស្វីស ដោយការស៊ុតបាល់ប៉េណាល់ទីនៅម៉ោងបន្ថែម ធ្វើឲ្យពួកគេកក់កន្លែងមួយនៅវគ្គ៨ក្រុមចុងក្រោយតែម្តង។

ទាក់ទងនឹងការប្រកួតរវាង ប៉ូឡូញ និង ស្វីស នេះ បានធ្វើឲ្យអ្នកគាំទ្រភ័យបុកពោះ ដោយសារក្រុមទាំងពីរ ធ្វើការវាយបកគ្នាទៅវិញទៅមក ពិតជាជក់ចិត្ត តែយ៉ាងណាក្តី ក្នុងលទ្ធផលក្នុងរយៈពេល៩០នាទី បានត្រឹមតែ ១-១ ដែលការស៊ុតបញ្ចូលទីរបស់ ប៉ូឡូញធ្វើឡើងដោយកីឡាករ Jakub Blaszczykowski ចំនែកឯ Shaqiri របស់ស្វីសបានតាមយកស្មើនៅតង់ទី២ ដោយការស៊ុតបក យ៉ាងអស្ចារ្យ អាចនិយាយបានថាជា គ្រាប់បាល់ល្អជាងគេក្នុងពានរង្វាន់នេះ ។ ការប្រកួតក៏បន្ត ក្នុងលទ្ធផល ១-១ នៅវគ្គ Extra Time ដែលជាហេតុធ្វើឲ្យមានការសម្រេចសេចក្តី ដោយធ្វើការស៊ុតបាល់ប៉េណាល់ទី ។ ចំពោះការស៊ុតបាល់ប៉េណាល់ទី នេះ កីឡាករនីមួយៗ ស៊ុតចូលទាំងអស់ លើកលែងតែ Xhaka របស់ ស្វីស ធ្វើមិនបានល្អដោយការស៊ុតបាល់ចេញទៅក្រៅ ធ្វើឲ្យប៉ូឡូញឈ្នះ ហើយឡើងទៅវគ្គ ៨ក្រុមចុងក្រោយ ជាលើកដំបូងរបស់ខ្លួន។

ក្រលេកមកមើល ការប្រកួតរបស់ក្រុមរបស់ចក្រភពអង់គ្លេស វិញម្តង គឺ វេលស៍ និង អៀរឡង់ខាងជើង។ វេលស៍ បានបន្តភាពភ្ញាក់ផ្អើលម្តងទៀតហើយ ដោយបានបំបាក់ក្រុមជម្រើសជាតិអៀរឡង់ខាងជើង ដែលជាក្រុមមកពីចក្រភពអង់គ្លេស ដូចគ្នាក្នុងលទ្ធផល ១-០ ដែលធ្វើឲ្យក្រុមរបស់ខ្លួនបានឡើងទៅវគ្គ ៨ក្រុមចុងក្រោយជាលើកដំបូង។ ចំពោះគ្រាប់បាល់ស៊ុតបញ្ចូលទីវិញនោះ ធ្វើឡើងដោយកីឡាករ Gareth McAuley របស់អៀរឡង់ខាងជើង ដោយស៊ុតចូលទីខ្លួនឯង ធ្វើឲ្យ វេលស៍ មានឱកាសឡើងទៅបន្ត។ 

ចំនែកឯ ព័រទុយហ្គាល់ វិញ យកឈ្នះលើ ក្រុមជម្រើសជាតិ ក្រូអាត ១-០ នៅចុងម៉ោងវគ្គ Extra Time។ ការប្រកួតរវាងគូនេះ ក៏បានអូសបន្លាយដល់ ម៉ោងបន្ថែម Extra Time ដែរ ពោលគឺ លទ្ធផលបញ្ចប់ ៩០នាទី ក្រុមទាំងពីរ បានត្រឹម ០-០ រហូតដល់ចុងម៉ោងនៃវគ្គ Extra Time គឺនៅ នាទី១១៧ កីឡាករ Ricardo Quaresma បានតែតបញ្ចូលទៅ ធ្វើឲ្យ ព័រទុយហ្គាល់ មានឱកាសឡើងបន្តនៅវគ្គ ៨ក្រុម ចុងក្រោយ ។ សូមបញ្ជាក់ផងដែរថា នេះជារឿងសោកស្តាយមួយសម្រាប់ ក្រូអាត ដែលពួកគេខិតខំប្រឹងប្រែងយ៉ាងខ្លាំង តែលទ្ធផលចុងក្រោយបានត្រឹមបរាជ័យ ។ ដូច្នេះ ព័រទុយហ្គាល់ នឹងឡើងទៅវគ្គ ៨ក្រុម ចុងក្រោយ ដោយធ្វើការប្រកួតជាមួយ ក្រុមជម្រើសជាតិ ប៉ូឡូញ៕

រីករាយទស្សនាវីដេអូ Highlight ទាំងអស់គ្នា៖

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត