Everton កំពុង​គ្រោង​ដេញ​ថ្លៃ​យក​ខ្សែ​បម្រើ​រូប​នេះ​ពី​ Man Utd

ថ្មីៗនេះក្លឹប Everton ទើបតែបានធ្វើការតែងតាំងលោក Ronaldo Koeman ជាគ្រូបង្វឹកថ្មីរបស់ខ្លួន ។ យ៉ាងណាក្រោយចូលកាន់តំណែងជាគ្រូបង្វឹករូបនោះចាប់ផ្ដើមបំពេញតួនាទីរបស់ខ្លួនគឺស្វែងកម្លាំងថ្មីដែលអាចជួយក្រុមបាន ។

ដោយគោលដៅទី១របស់លោកត្រូវបានគេដឹងថាគឺខ្សែបម្រើសញ្ជាតិបារាំងគឺកីឡាករ Morgan Schneiderlin ដែលបច្ចុប្បន្នកំពុងលេងនៅក្លឹប Man Utd ។ ខណៈមានដំណឺងថាក្លឹប Everton គ្រោងធ្វើការដេញថ្លៃប្រមាណជា២០លានផោនចំពោះខ្សែបម្រើរូបនេះ ។

ជាការពិតលោក Koeman ធ្លាប់បានដឹងពីសមត្ថភាពកីឡាករ Schneiderlin នេះរួចទៅហើយកាលពីគាត់នៅដឹកនាំក្លឹប Southampton ដូចនេះគាត់អាចរំពឹងនាំកីឡាកររូបនេះមកជាមួយគាត់ជាថ្មីនៅទឹកដី Everton ម្ដង ។

គួររំលឹកថាកីឡាករ Schneiderlin ត្រូវបានក្លឹប Man Utd ទិញក្នុងតម្លៃប្រមាណជា២៤លានផោនពីក្លឹប Southampton កាលពីឆ្នាំ២០១៥ ។ យ៉ាងណាក្នុងការស្នាក់នៅជាមួយ Man Utd រូបគេធ្វើមិនសូវបានល្អនោះទេ ដោយរូបគេស៊ុតបញ្ចូលទីបានតែ១គ្រាប់ប៉ុននោះក្នុងការបង្ហាញខ្លួន៣៩ប្រកួត ដូចនេះ Man Utd ក៏ប្រហែលជាអាចពិចារណាក្នុងការលក់គេផងដែរ ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • Everton កំពុង​គ្រោង​ដេញ​ថ្លៃ​យក​ខ្សែ​បម្រើ​រូប​នេះ​ពី​ Man Utd已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/26  Category:កីឡា
Tags: