ព្រះកាយ​ច័ន្ទ ស្ទាក់ស្ទើរ ព្រោះ​ជំងឺ !

6 Videos


ជំងឺរបស់ ព្រះកាយច័ន្ទ បានធូរស្រាលជាងមុនបន្តិចហើយ ប៉ុន្តែនាងពុំ ទទួលថតរឿងនោះទេ ដោយសារនាងត្រៀមខ្លួននឹងចេញទៅសម្តែងនៅប្រទេសអូស្ត្រាលីជាលើកដំបូង ស្របពេលជាមួយគ្នានេះ ព្រះកាយច័ន្ទ មានអារម្មណ៍ស្ទាក់ស្ទើរនៅក្នុងចិត្ត ព្រោះតែមិនចង់ចេញទៅម្នាក់ឯងក្នុងពេលដែលខ្លួនកំពុងមានជំងឺ ។

P9

ពិតជាគួរឲ្យសរសើរ ព្រះកាយច័ន្ទ ណាស់ សម្រាកព្យាបាលនៅក្នុងមន្ទើរពេទ្យត្រឹមតែមួយយប់ប៉ុណ្ណោះ ក៏ត្រូវប្រញាប់ប្រញាលចេញពីមន្ទើរពេទ្យ ដោយសារខ្លាចចំណាយអស់ប្រាក់ច្រើន ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺនាងបានឡើងឆាកច្រៀងភ្លាមៗ ដោយមិនខ្វល់ពីសុខភាពរបស់នាងឡើយ ពីព្រោះនាងត្រូវសន្សំប្រាក់ ។ នៅក្នុងខែ កក្កដា ដែលនឹងចូលមកដល់នាពេលប៉ុន្មានថ្ងៃខាងមុខនេះ ព្រះកាយច័ន្ទ ត្រៀមខ្លួននឹងចេញទៅ សម្តែងនៅប្រទេសអូស្ត្រាលីផងដែរ រួមជាមួយតារាចម្រៀងពីរដួងទៀត ។

ព្រះកាយ​ច័ន្ទ ស្ទាក់ស្ទើរ ព្រោះ​ជំងឺ !

ព្រះកាយច័ន្ទ បានទទួលការងារនោះហើយ ប៉ុន្តែក្នុងចិត្តរបស់នាងវិញ ហាក់បីដូចជាទីទើរ ខ្លាចមិនហ៊ានចេញទៅសោះ ។ ព្រះកាយច័ន្ទ បានឲ្យដឹងថា កន្លងមកមានគេអញ្ជើញនាង ចេញទៅសម្តែងនៅក្រៅប្រទេសច្រើន តែម្តងជាពីរដង នាងតែងតែបដិេសធ ពីព្រោះខ្លាចមិនហ៊ានទៅម្នាក់ឯង សម្រាប់លើកនេះ នាងសម្រេចចិត្តទទួលយក ការងារចេញទៅសម្តែងនៅប្រទេសអូស្ត្រាលី ទាំងអារម្មណ៍ភ័យខ្លាច ពីព្រោះខ្លាចជំងឺធ្វើទុក្ខផង ខ្លាចគ្មានអ្នកមើល ណាមួយមិនដែលស្គាល់ស្រុកគេផង ។

ព្រះកាយ​ច័ន្ទ ស្ទាក់ស្ទើរ ព្រោះ​ជំងឺ !

ទោះបីជាមានអារម្មណ៍ភ័យខ្លាចនៅក្នុងចិត្ត តែ ព្រះកាយច័ន្ទ បានអះអាងថា នាងនឹងចេញទៅសម្តែងនៅប្រទេសអូស្ត្រាលី តាមការអញ្ជើញរបស់បងប្អូនខ្មែរនៅទីនោះ ពីព្រោះឯកសារបានរៀបចំរួចរាល់ហើយ ។ ដោយឡែកឪពុករបស់ ព្រះកាយច័ន្ទ បាននិយាយថា លោកពិតជាចង់ឲ្យកូនចេញទៅស្គាល់គេឯង នៅក្រៅប្រទេសម្តង ពីព្រោះ ព្រះកាយច័ន្ទ ក៏មានអាយុច្រើនដែរ នាងត្រូវប្រលូកជាមួយការងារនៅខាងក្រៅឲ្យស្គាល់គេ ស្គាល់ ឯង ដើម្បីទៅថ្ងៃមុខងាយស្រួល ដូចសព្វថ្ងៃនេះ នាងមិនហ៊ានទៅណាមកណាម្នាក់ឯងនោះទេ ប្រសិនបើគ្មានឪពុកទៅជាមួយ នាងចេះតែខ្លាចនេះ ខ្លាចនោះ ដូច្នេះហើយ ទើបនាងមិនមានឱកាសបានចេញទៅក្រៅនឹងគេ ៕ អាលីណា

ព្រះកាយ​ច័ន្ទ ស្ទាក់ស្ទើរ ព្រោះ​ជំងឺ !
ព្រះកាយ​ច័ន្ទ ស្ទាក់ស្ទើរ ព្រោះ​ជំងឺ !
ព្រះកាយ​ច័ន្ទ ស្ទាក់ស្ទើរ ព្រោះ​ជំងឺ !
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត