iPhone 7 Plus នឹងលក់ដាច់ជាង iPhone 7 ដោយសារហេតុផលចម្បងមួយនេះ!

iPhone 7 Plus នឹងលក់ដាច់ជាង iPhone 7 ដោយសារហេតុផលចម្បងមួយនេះ!

ជាការពិតណាស់ដូចទៅអ្វីដែលប្រិយមិត្តជាច្រើន ដែលធ្លាប់បានតាមដានគេហទំព័រយើងខ្ញុំ ប្រាកដជាដឹងរួចមកហើយថា ទូរស័ព្ទ iPhone 7/7 Plus/7 Pro នឹងបង្ហាញខ្លួនជាសាធារណៈ
នៅអំឡុងខែកញ្ញាខាងមុខនេះ សម្របខ្លួនទៅនឹងការវិវត្តន៍នូវបច្ចេកវិទ្យាជាច្រើន ដែលពុំមាននរណាម្នាក់អាចទាយទុកមុនទាំងស្រុងបាននោះទេ។ ទាក់ទងជុំវិញបញ្ហានេះ ខ្ញុំបាទក៏សូមសន្មត់ថា
iPhone 7 Plus/7 Pro ក្នុងឆ្នាំនេះ អាចនឹងលក់ដាច់ជាង iPhone 7 បានយ៉ាងច្រើនបំផុត
ពីព្រោះថាទម្រង់សំបកខ្នងក្រោយកាមេរ៉ាភ្លោះពីរគ្រាប់ គឺមានតែនៅលើ 7 Plus និង 7 Pro ប៉ុណ្ណោះ
ដូច្នេះមានន័យថា បើអ្នកសម្រេចចិត្តទិញយក iPhone 7 ក៏វាមិនខុសច្រើនទៅនឹង iPhone 6s
ប៉ុន្មាននោះដែរ ផ្ទុយទៅវិញបើតម្លៃចេញមក ប្រហាក់ប្រហែលគ្នាខុសមួយសន្លឹកអីនោះ ការជ្រើសរើសយក iPhone 7 Plus គឺពិតជាសាកសមបានយ៉ាងល្អបំផុត ខណៈដែលវានឹងបង្ហាញទៅកាន់ពិភពលោកឱ្យបានដឹងកាន់តែច្បាស់ថាក្នុងដៃរបស់អ្នក បាននឹងកំពុងមាននូវស្មាតហ្វូន ដែលបានភ្ជាប់មកជាមួយនូវបច្ចេកវិទ្យាជំនាន់ក្រោយ ដោយពុំធ្លាប់មានពីមុនមកសំរាប់ Apple នោះគឺ Dual Len Camera របស់ iPhone 7 Plus/7 Pro :)

---------------------------------------

ដោយ: កៅ រក្សា

->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់
ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group
iOSPlus
iPhone 7 Plus នឹងលក់ដាច់ជាង iPhone 7 ដោយសារហេតុផលចម្បងមួយនេះ!

->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook

Sovann2.com
iPhone 7 Plus នឹងលក់ដាច់ជាង iPhone 7 ដោយសារហេតុផលចម្បងមួយនេះ!

ចុះថ្ងៃទី 26 ខែមិថុនា ឆ្នាំ 2016 ម៉ោង 10:37 ព្រឹក

Sovann2

ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ

iPhone 7 Plus នឹងលក់ដាច់ជាង iPhone 7 ដោយសារហេតុផលចម្បងមួយនេះ!
iPhone 7 Plus នឹងលក់ដាច់ជាង iPhone 7 ដោយសារហេតុផលចម្បងមួយនេះ!