អាជ្ញាធរ​ដុតចោល គ្រឿងញៀន​ជាង​១៥០០​គីឡូក្រាម និពន្ធដោយ : ថ្មីៗ       June-26-2016, 11:16 am         164

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អាជ្ញាធរ​ដុតចោល គ្រឿងញៀន​ជាង​១៥០០​គីឡូក្រាម​គ្រឿងញៀន ជាង​១៥០០​គីឡូក្រាម ដែល​រឹបអូស​បាន​កន្លងមក ត្រូវបាន​អាជ្ញាធរ​បាន​ដុតបំផ្លាញ​ចោល នៅ​ថ្ងៃទី​២៦ ខែមិថុនានេះ​។ ការដុត​បំផ្លាញ​គ្រឿងញៀន​នេះ ធ្វើឡើង​ក្នុង​បរិវេណ​វិទ្យាល័យ​បឹងត្របែក ទី​ដែល​កម្ពុជា​ប្រារព្ធទិវា​អាជ្ញាធរ​បាន​ដុត​បំផ្លាញចោល​គ្រឿងញៀន​។

​បើតាមប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន លោក កែ គឹមយ៉ាន គ្រឿងញៀន​ដែល​ត្រូវ​ដុត​បំផ្លាញចោល រួមមានសារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន ៦៧.៤១​គីឡូក្រាម ហេ​រ៉ូ​អ៊ី​ន​ទម្ងន់ ៣៤៥.៣២​ក្រាម កញ្ឆា​ស្ងួត​ទម្ងន់​១៤៩៤.៨៥​គីឡូក្រាម និង​ប្រេង​កញ្ឆា​ទម្ងន់ ១.៥​គីឡូក្រាម​។​

​បរិមាណ​គ្រឿងញៀន​ដ៏​សន្ធឹក​នេះ ត្រូវ​ក្រុម​ឧក្រិដ្ឋជន​យក​ធ្វើជា​ជំនួញ ហើយ​គ្រឿងញៀន​នេះ​ បាន​ពង្វក់ស្មារតី អូសទាញ​ជនស្លូតត្រង់ ពិសេស​យុវវ័យ​ឲ្យ​ហ៊ាន​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​ដូចជា​៖ អំពើ​ឃាតកម្ម ចាប់ជំរិត រំលោភ​សេពសន្ថវៈ លួច ឆក់ ប្លន់ ក្រុមបងធំ បងតូច និង​អំពើហិង្សា​ក្នុង​គ្រួសារ​ជាដើម​។ នេះ​ជាការ​បញ្ជាក់​របស់ លោក កែ គឹមយ៉ាន​។

​យ៉ាងណាក៏ដោយ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បញ្ជាក់ថា ស្ថាប័ន​មាន​សមត្ថកិច្ច មិន​យោគយល់ ឬ​អត់ឱន​ឲ្យ​ជន​ទាំងឡាយ​ ដែល​បាន​ប្រព្រឹត្ត​បទល្មើសរួចខ្លួន​នោះឡើយ ហើយ​តុលាការ​នឹង​ផ្តន្ទាទោស​ជនល្មើស​យ៉ាង​ម៉ឹងម៉ាត់​តាម​បញ្ញត្តិ​ច្បាប់​ជា​ធរមាន​៕