Kendall Jenner ពាក់អាវ​ស្តើង​មើល​ធ្លុះ​សុដន់

តារា​ម៉ូ​ដែល​អា​មេ​រិ​ក Kendall Jenner ជា​ប្អូនស្រី​នាង​គី​ម កា​ដា​សៀន កាលពី​ពេល ថ្មី​ៗ​កន្លង​មក ធ្វើ​ឲ្យ​មហាជន​ភ្លឹក​ដោយសារ​តែ​នាង​ពាក់អាវ​ស្តើង​បង្ហាញ​សម្រស់​សុដន់​ក្នុង​ពេល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ជាមួយ​មិត្ត​រួម​អាជីព នាង​Hailey Baldwin និង​នាង Gigi Hadid ។

នាង Kendall Jenner និង​មិត្ត​ភ​ក្កិ​ពីរ​នាក់​ផ្សេង​ទៀត​របស់​នាង​ត្រូវ​អ្នក​សារព័ត៌មាន​ថត​បាន​ពេល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ ។

Kendall Jenner ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍​ខ្លាំង​ជាងគេ ខណៈ​តារា​វ័យ​២០​ឆ្នាំ​រូប​នេះ​ស្លៀកខោ​ខោ​វ​ប៊​យ​ជើងវែង និង​ពាក់អាវ​ពណ៌​ខ្មៅ​ស្តើង​បង្ហាញ​សុដន់​យ៉ាង​ច្បាស់ ។ ដោយឡែក​មិត្តភក្តិ​នាង​២​នាក់​ទៀត​ក៏​លេង​ម៉ូ​ដ​សម្លៀក​បំពាក់​ដែរ ប៉ុន្តែ​ពួក​នាង​មិន​បាន​បង្ហាញ​ដើមទ្រូង​ដូច Kendall ទេ ៕