ថៃ​ឡឺ ស្វ៊ី​ស និង​គូស្នេហ៍​ថ្មី​ដឹក​ដៃ​គ្នា​ទៅ​មើល​ការ​ប្រគំ​តន្ត្រី

រូបថត​ច្រើន​សន្លឹក​របស់​នាង​ថៃ​ឡឺ ស្វ៊ី​ស និង​ថម ហ៊ី​ដល​សុ​ន បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​ដោយ​ពួក​គេ​ទាំង​ពីរ​បង្ហាញ​ភាព​ល្អូកល្អិន​ជាមួយ​គ្នា ខណៈ​ពេល​ទៅ​ទស្សនាកា​ប្រគំ​តន្ត្រី របស់​នាង​សេ​ឡេ​ណា ហ្គោ​ម៉េ​ស កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។ ក្រៅពី​នេះ​ពួក​គេ​រាំ​ជាមួយនឹង​អារម្មណ៍​ស្រស់ស្រាយ​ដោយ​មិន​ខ្វល់​ពី​ក្រសែភ្នែក​មហាជន​ទេ ។

ដោយឡែក រូបថត​ថើប​មាត់​គ្នា​លើ​ឆ្នេរ​ខ្សាច់​បាន​ធ្វើ​ឱ្យ​អ្នក​គាំ​ទ្រា​គិត​ថា ពួក​គេ​កំពុង​បង្កាត់ភ្លើង​ស្នេហ៍ ។ ភាព​ល្អូកល្អិន​របស់​អ្នក​ទាំង​ពីរ​កំពុង​ធ្វើ​ឱ្យ​សារព័ត៌មាន​ក្នុងស្រុក និង​បរទេស​ចាប់អារម្មណ៍​ខ្លាំង​ខណៈ​នាង​ថៃ​ឡឺ ស្វ៊ី​ស ធ្លាប់​បែកបាក់​គូស្នេហ៍​ច្រើន​លើក​មក​ហើយ ៕