នារី​ចិន​កំពុង​ប្រឈមមុខ​ជាមួយ​ភាព​នៅ​ព្រៅ​មួយជីវិត ព្រោះតែ​…​

6 Videos


មានពេលខ្លះទំនាក់ទំនងស្នេហារវាងមនុស្សប្រុស និង មនុស្សស្រី តែងតែមានភាពរកាំរកួសមិនសូវចុះសម្រុងគ្នា ដែលអាចធ្វើឲ្យភាគីទាំងសងខាងមិនសប្បាយចិត្ត និង ឈានទៅដល់កើតមានជំងឺផ្លូវចិត្តក៏ថាបាន ។ ដូចនេះហើយទើបមួយរយៈពេលចុងក្រោយនេះគេសង្កេតឃើញថា តួលេខមនុស្សប្រុសមានទំនាក់ស្នេហាជាមួយកុក្តតាសិចនៅប្រទេសចិនកំពុងកើនឡើងគួរឲ្យកត់សម្គាល់ ។ ទាក់ទងជាមួយគ្នានេះមានសំណួរដូចគ្នាជាច្រើនបានលើកឡើងថា តើទំនាក់ទំនងស្នេហារវាងមនុស្ស និង តុក្តតាសិច មានអ្វីពិសេស?

P9

ជាការពិតណាស់ សម្រាប់សំណួរដូចនេះយើងអាចឆ្លើយបានយ៉ាងខ្លីថា តុក្តតាមិនចេះមាត់ មិនចេះខឹង គ្មានជម្លោះរវាងគ្នា និង គ្នា ។ គ្មានអ្នកណាម្នាក់អាចជាចៅក្រមកាត់ក្ដីបានឡើយនៅក្នុងរឿងរ៉ាវជីវិតស្នេហារបស់បុគ្គល ដូចនេះហើយសម្រាប់ភាពរកាំរកូសផ្សេងៗនៅក្នុងជីវិតស្នេហាត្រូវបានគេចាត់ទុកថា ជារឿងធម្មតាទៅហើយ ។ ដោយស្របពេលជាមួយពិភពលោកកុំពុងចាប់អារម្មណ៍ជាមួយតុក្តតាសិច ក៏ដូចជាអនុញ្ញាតឲ្យចរាចរលើទីផ្សារនេះដែរ បានធ្វើឲ្យក្រុមបុរសឯកា និង ក្រុមបុរសដែលប្រាថ្នាចង់បានស្នេហាគ្មានភាពរកាំរកូសមួយចំនួនចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសបុរសៗក្នុងប្រទេសចិន ដោយសព្វថ្ងៃនេះអត្រាភាគរយនៃមនុស្សប្រុសមានស្នេហាជាមួយតុក្តតាសិចកំពុងកើនឡើងជាលំដាប់ ហើយបើសិនជាទៅថ្ងៃអនាគតតួលេខនៃមនុស្សប្រុសស្រឡាញ់តុក្តតាសិចនៅតែបន្តកើនឡើងដូចនេះ គឺមានន័យថាមនុស្សស្រីនៅក្នុងប្រទេសចិននឹងប្រឈមមុខជាមួយភាពនៅព្រៅជាក់ជាមិនខានឡើយ ។

នារី​ចិន​កំពុង​ប្រឈមមុខ​ជាមួយ​ភាព​នៅ​ព្រៅ​មួយជីវិត ព្រោះតែ​…​

ជាមួយគ្នានេះដែរបុរសវ័យ ៥៤ ឆ្នាំម្នាក់បានរៀបរាប់ថា បន្ទាប់ពីបានលែងឡះគ្នាជាមួយប្រពន្ធរបស់គាត់អស់រយៈពេល ១២ ឆ្នាំមកនេះ ថ្មីៗនេះលោកទើបតែយកប្រពន្ធក្រោយម្នាក់ទៀតដែលនាងទើបតែមានអាយុ ២៤ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែលោកពិតជាមានទំនុកចិត្តលើប្រពន្ធក្រោយនេះខ្លាំងណាស់ព្រោះនាង ជានារីល្អ មិនចេះខឹង មិនចេះឈ្លោះ តែនាងបានធ្វើឲ្យជីវិតរបស់លោកមានភាពរីករាយ ។ ជាចុងក្រោយបុរសម្នាក់នោះបានបញ្ជាក់ថា ប្រពន្ធក្រោយរបស់លោកគឺជាតុក្តតាសិច ៕ (ប្រភព៖ ដ្រាម៉ាហ្វេវ័រ) កុសល

នារី​ចិន​កំពុង​ប្រឈមមុខ​ជាមួយ​ភាព​នៅ​ព្រៅ​មួយជីវិត ព្រោះតែ​…​
នារី​ចិន​កំពុង​ប្រឈមមុខ​ជាមួយ​ភាព​នៅ​ព្រៅ​មួយជីវិត ព្រោះតែ​…​
នារី​ចិន​កំពុង​ប្រឈមមុខ​ជាមួយ​ភាព​នៅ​ព្រៅ​មួយជីវិត ព្រោះតែ​…​
នារី​ចិន​កំពុង​ប្រឈមមុខ​ជាមួយ​ភាព​នៅ​ព្រៅ​មួយជីវិត ព្រោះតែ​…​
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត