តារាចម្រៀង Britney Spears នឹង​ត្រឡប់មក​ជាថ្មី​ក្នុង​អាល់​ប៊ុ​ម​ចម្រៀង​ទោល​

6 Videos


អាល់ប៊ុមចម្រៀងទោលរបស់ Britney Spears ត្រូវបានពន្យាពេលចេញលក់ ដោយសារបញ្ហាសំលេង នេះបើយោងតាមកាសែត The Sun ក្នុងប្រទេសអង់គ្លេសបានអោយដឹង ។

P9

តារាចម្រៀងវ័យ ៣៤ ឆ្នាំ រូបនេះ គ្រោងនឹងចេញអាល់ប៊ុមចម្រៀងថ្មីមានចំណងជើងថា Make Me ( Oooh ) ប៉ុន្តែត្រូវបានពន្យាពេលចេញលក់ទៅវិញ ដោយសារបញ្ហាបច្ចេកទេសក្នុងការផលិត ប៉ុន្តែគេនៅមិនទាន់ប្រកាសចេញផ្សាយជាផ្លូវការនៅពេលណាច្បាស់នៅឡើយទេ ។

បញ្ហាពន្យាពេលនេះធ្វើអោយនាយកគ្រប់គ្រង មិនសូវសប្បាយចិត្តនោះឡើយ ។ វាជារឿងមួយមិនល្អ និង មិនបានឆ្លើយតបតាមតម្រូវការអ្នកគាំទ្រទាន់ពេលនោះទេ គឺអ្វីៗត្រូវបានរៀបចំស្ទើរតែរួចអស់ទៅហើយតែបែរជាមានបញ្ហាខាងសំលេងទៅវិញ ដែលគេតម្រូវអោយនាង Britney មកច្រៀងសារជាថ្មីម្តងទៀតនេះគឺដោយសារកំហុសនៃការថតសំលេង ។

គេបានព្យាយាមស្រោចស្រង់ និង កាត់កងសំលេងនោះដែរ តែវាមិនល្អ និង ដូចសំលេងរបស់នាងនោះទេ ដូច្នេះគេត្រូវរៀបគំរោងឱ្យនាងមកច្រៀងថតសំលេងសារជាថ្មី ។ លោក Joe Riccitelli អគ្គនាយកក្រុមហ៊ុន RCA Records ដែលគ្រប់គ្រង់ការចេញអាល់ប៊ុមរបស់ Briney បានប្រាប់ទស្សនាវដ្តី Billboard magazine ថា បច្ចុប្បន្ននេះ គឺយើងនៅតែចាំនាង មកច្រៀង ជាថ្មីម្តងទៀតប៉ុណ្ណោះ អ្វីក្រៅពីនេះគឺយើងពេញចិត្តនិងរៀបចំស្ទើររួចអស់ទៅហើយ ។

គួរបញ្ជាក់ថា អាល់ប៊ុម Make Me (Oooh) របស់នាង Britney នាពេលនេះ គឺជាអាល់ប៊ុមទី ៩ ហើយរបស់នាង ៕

                                                                                       សុផល