តើ​តារា​ណាខ្លះ មាន​ជំ​ងឺ​បេះដូង​ធ្វើទុក្ខ​ធ្ងន់ធ្ងរ​ក្នុង​ខែមិថុនា​នេះ ?

6 Videos

នៅក្នុងខែមិថុនានេះ គេសង្កេតឃើញតារាប្រុស ស្រីប្រមាណជាបីដួងមានជម្ងឺបេះដូងធ្វើទុក្ខធ្ងន់ធ្ងរ ដែលតម្រូវអោយទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ តែមកដល់ពេលនេះអាការៈជម្ងឺរបស់អ្នកទាំងបីនោះ បានធូរស្រាល និង បានចាកចេញពីមន្ទីរពេទ្យវិញហើយ ។

P9

ស្វាមីរបស់តារាកំប្លែងអ្នកនាង សុខ ចាន់ធីតា
ស្វាមីរបស់អ្នកនាងសុខ ចាន់ធីតា ហៅកាតុ ដែលត្រូវបានគេស្គាល់ថា លោកខ្យង នោះ នៅពេលជម្ងឺបេះដូងរបស់លោកធ្វើទុក្ខ ភរិយា របស់លោក អ្នកនាងកាតុ បានបញ្ជូនលោកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗកាលពីថ្ងៃទី ០៥ កន្លងទៅនេះ ក្រោយពី លោក មានអាការៈចុកទ្រូង និង សន្លប់ បាត់ស្មារតី។ពេលនោះ ក្រុម គ្រូពេទ្យក៏តម្រូវអោយធ្វើការវៈកាត់ភ្លាមៗ តែអ្នកនាង បានសម្រេចចិត្តដឹកស្វាមី ទៅមន្ទីរពេទ្យនៅប្រទេសវៀតណាមដែលគ្រូពេទ្យ វៀតណាមនិយាយថា បើយឺត ពេលតែមួយមោ៉ងទៀត អ្នកជំងឺនិងស្លាប់ ។ ស្វាមីរបស់តារាកំប្លែងរូបនេះមានជម្ងឺគៀបសសៃឈាមក្នុងបេះដូង ដែលខូចសាទែនសសៃឈាមចំនួនពីរដែលត្រូវវៈកាត់ចោះសសៃទាំងពីរ ។

តើ​តារា​ណាខ្លះ មាន​ជំ​ងឺ​បេះដូង​ធ្វើទុក្ខ​ធ្ងន់ធ្ងរ​ក្នុង​ខែមិថុនា​នេះ ?

មកដល់ពេលនេះស្ថាន ភាពសុខភាពរបស់ស្វាមីតារាកំប្លែងរូបនេះ បានធូរស្រាលនិងបានត្រលប់មកផ្ទះវិញហើយ។តែយ៉ាងណាត្រូវតាមដានសុខភាពបន្ត ។ អ្នកនាងកាតុ បានប្រាប់ថា រយៈពេលប៉ុន្មានថ្ងៃដែលស្វាមីរបស់នាងសម្រាកនៅមន្ទីរពេទ្យគឺ ចំណាយអស់ប្រាក់ប្រមាណជាងពីរមឺុនដុល្លារ ។ អ្វីដែលគួរអោយកត់សំគាល់នោះ អ្នកនាងកាតុ បានអោយដឹងថា ក្រោយពីស្វាមីមានជម្ងឺការងារជាច្រើនត្រូវបានលុបចោល ដោយឡែកការងារខ្លះត្រូវបានតារាផ្សេងជាអ្នក ជំនួស ។

តើ​តារា​ណាខ្លះ មាន​ជំ​ងឺ​បេះដូង​ធ្វើទុក្ខ​ធ្ងន់ធ្ងរ​ក្នុង​ខែមិថុនា​នេះ ?
តើ​តារា​ណាខ្លះ មាន​ជំ​ងឺ​បេះដូង​ធ្វើទុក្ខ​ធ្ងន់ធ្ងរ​ក្នុង​ខែមិថុនា​នេះ ?
តើ​តារា​ណាខ្លះ មាន​ជំ​ងឺ​បេះដូង​ធ្វើទុក្ខ​ធ្ងន់ធ្ងរ​ក្នុង​ខែមិថុនា​នេះ ?
តើ​តារា​ណាខ្លះ មាន​ជំ​ងឺ​បេះដូង​ធ្វើទុក្ខ​ធ្ងន់ធ្ងរ​ក្នុង​ខែមិថុនា​នេះ ?
តើ​តារា​ណាខ្លះ មាន​ជំ​ងឺ​បេះដូង​ធ្វើទុក្ខ​ធ្ងន់ធ្ងរ​ក្នុង​ខែមិថុនា​នេះ ?
តើ​តារា​ណាខ្លះ មាន​ជំ​ងឺ​បេះដូង​ធ្វើទុក្ខ​ធ្ងន់ធ្ងរ​ក្នុង​ខែមិថុនា​នេះ ?
តើ​តារា​ណាខ្លះ មាន​ជំ​ងឺ​បេះដូង​ធ្វើទុក្ខ​ធ្ងន់ធ្ងរ​ក្នុង​ខែមិថុនា​នេះ ?

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត

សម្រាប់តារារូបស្រស់ តារារ៉ាយ ព្រះកាយច័ន្ទ
តារារ៉ាយ ព្រះកាយច័ន្ទ ក៏ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ មួយកន្លែងនៅក្រុងតាខ្មៅ ក្រោយពីជម្ងឺបេះដូងរបស់នាងធ្វើទុក្ខភ្លាមៗកាលពីថ្ងៃទី ១២ មិថុនានេះ ។ ដោយ ស្ថានភាពជម្ងឺធ្ងន់ធ្ងរ ក្រុមគ្រួសារបានសម្រេចបញ្ជូននាងមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗដែរ ។ សព្វថ្ងៃស្ថានភាពសុខ ភាពរបស់នាងក៏បានវិលត្រលប់មកល្អប្រសើរវិញហើយដែរ។ក្រោយពីមានបញ្ហា បេះដូងត្រូវទៅចូលមន្ទីរពេទ្យ ព្រះ កាយច័ន្ទ ក៏ទទួលបានការលើកទឹកចិត្តនិងជូនពរពីសំណាក់មហាជនអោយនាងឆាប់បានជាសះស្បើយផងដែរ ។ ព្រះកាយច័ន្ទ ជាអ្នកសិល្បៈដែលមានឈ្មោះបោះសម្លេងគួរសម នាងមានជំនាញច្រើនគឺមានទាំង សម្តែង ច្រៀងនិងពិធីការិនីជាដើម ។

តើ​តារា​ណាខ្លះ មាន​ជំ​ងឺ​បេះដូង​ធ្វើទុក្ខ​ធ្ងន់ធ្ងរ​ក្នុង​ខែមិថុនា​នេះ ?
តើ​តារា​ណាខ្លះ មាន​ជំ​ងឺ​បេះដូង​ធ្វើទុក្ខ​ធ្ងន់ធ្ងរ​ក្នុង​ខែមិថុនា​នេះ ?
តើ​តារា​ណាខ្លះ មាន​ជំ​ងឺ​បេះដូង​ធ្វើទុក្ខ​ធ្ងន់ធ្ងរ​ក្នុង​ខែមិថុនា​នេះ ?
តើ​តារា​ណាខ្លះ មាន​ជំ​ងឺ​បេះដូង​ធ្វើទុក្ខ​ធ្ងន់ធ្ងរ​ក្នុង​ខែមិថុនា​នេះ ?

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត

តារាសម្តែង រៀម ច័ន្ទបូរមី
កាលពីថ្ងៃទី ១១ ខែមិថុនា តារាសម្តែងរូបរាងតូចច្រលឹង រៀម ច័ន្ទបូរមី ក៏ត្រូវបានក្រុមគ្រួសារ បញ្ជួន ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែតផងដែរ បន្ទាប់ពីជម្ងឺបេះដូងរបស់នាងធ្វើទុក្ខខ្លាំង ។ ក្រោយពីទទួលបានការព្យាបាល ជម្ងឺរបស់ ស្រីស្អាតរូបនេះ ក៏បានធូរស្រាលវិញដែរ។ក្រៅពីមានការជូនពរពីសំណាក់មហាជន ក៏មានការ Comment អោយ រៀម ច័ន្ទបូរមី កុំធ្វើការងារច្រើនហួសកម្លាំង ដែលនាំអោយប៉ះពាល់សុខភាពរបស់នាងផងដែរ ៕ ចេនី