« ម៉ា​រី​ន​ក្លិប »​កំពុងតែ​ពង្វក់​ស្មារតី​យុវជនឲ្យភ្លើតភ្លើន​ និង​បង្ក​ហិង្សា​វាយតប់​គ្នា​ស្ទើរ​រាល់​រាត្រី​

« ម៉ា​រី​ន​ក្លិប »​កំពុងតែ​ពង្វក់​ស្មារតី​យុវជនឲ្យភ្លើតភ្លើន​ និង​បង្ក​ហិង្សា​វាយតប់​គ្នា​ស្ទើរ​រាល់​រាត្រី​

ភ្នំពេញ ៖ គេ​សង្កេតឃើញ​ក្លិប​កម្សាន្ត​រាត្រី​យីហោ​​«ម៉ា​រីន​ក្លិប» បច្ចុប្បន្ន​បាន​និង​កំពុងតែ​ពង្វក់​ស្មារតី​យុវជន​យុវនារី ​និង​សិស្សសាលា ចូល​ពពាក់ពពូន​ភ្លើតភ្លើន​ភ្លេច​ការ​សិក្សា ភ្លេច​ផ្ទះសម្បែង​ពិសេស​ក្មេង​ទំនើង​តែងតែ​​អុកឡុក​វាយតប់​គ្នា​បង្ក​របួល​ស្នាម​ផ្អើល​ពេញ​ក្លិប​ស្ទើរ​រាល់​យប់ ដែល​គេ​សង្ស័យ​ថា ក្លិប​កម្សាន្ត​មួយ​នេះ​បើក​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ។

ជាក់ស្ដែង មាន​ក្រុម​ក្មេង​ទំនើង​២​ក្រុម​បើកឆាក​ប្រយុទ្ធ​គ្នា​រហូត​ម្ខាងៗ​មាន​របួស​ស្នាម​ដូច​គ្នា​រញ៉េរញ៉ៃ​ពេញ​ក្នុង​ក្លិប និង​មុខ​ក្លិប បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​នគរបាល​ចុះ​មក​អន្តរាគមន៍​ទាំង​យប់ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃ​ទី​២៣ ខែ​​មិថុនា នៅ​ក្លិប «ម៉ា​រី​ន​ក្លិប» ស្ថិតនៅ​ភូមិ​ទួលគោក​ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ នៅ​ខាងត្បូង ជាប់​រង្វង់​មូល កាំ​កូ​ស៊ី​ធី បណ្ដាល​ឲ្យ​ភ្ញៀវ​ម្នាក់ រង​របួស​បែកក្បាល។

សាក្សី​នៅ​កន្លែង​កើតហេតុ​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​ភ្ញៀវ​មួយ​ក្រុម ប្រហែល​២០​នាក់​បាន​ចូល​មក​ក្លិប ដើម្បី​ធ្វើ​ខួបកំណើត ប៉ុន្តែ​មិន​ដឹង​ថា បណ្តាល​មកពី​មូលហេតុ​អ្វី​ទេ ក៏​ស្រាប់តែ​កើតមាន ការ​វាយតប់​គ្នា​កើតឡើង​ជាមួយ​ភ្ញៀវ ដែល​មកលេង​ក្លិប​ដូចគ្នា។

ប្រភព​បន្ត​ថា នៅ​ក្នុង​ជម្លោះ​នេះ មានការ​ប្រវាយប្រតប់​គ្នា មាន​ទាំង​ប្រុស មាន​ទាំង​ស្រី ហើយក៏​មាន​ខាង សន្តិសុខ​ក្លិប​ផង​ដែរ។ ការ​ប៉ះទង្គិច​គ្នា ដោយ​ហិង្សា​នេះ បណ្ដាល​ឲ្យ​បុរស​ម្នាក់ រង​របួស​បែក​ក្បាល​ផ្នែក​ខាង​ស្តាំ។

ក្រោយពេល​កើតហេតុ កម្លាំង​នគរបាល​បាន​ចុះ​មក​ជួយ​អន្តរាគមន៍ តែ​គ្មាន​លទ្ធផល បន្ទាប់ពី​ធ្វើការ​សួរនាំ រកហេតុ​ផល​នៃ​ការ​កើត​ហិង្សា ប៉ុន្តែ​ភាគី​និមួយៗ មាន​ហេតុផល​យក​ភាព​ត្រឹមត្រូវ​រៀងៗ​ខ្លួន ទើប​នគរបាល​បាន​ណែនាំ​ឲ្យ​ទៅ​ដាក់ពាក្យ​បណ្ដឹង​រៀងៗ​ខ្លួន។

ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ទីតាំង​ក្លិប​ម៉ារីន​នោះ​ បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ​ក៏ដូចជា​សមត្ថកិច្ច​ចុះ​ណែនាំ​ម្ចាស់​ខាង​លើនេះ ​ផង​ព្រោះ​បច្ចុប្បន្ន​កំពុង​បង្ក​ភាព​រញ៉េរញ៉ៃ​មុខ​ក្លិប​រហូត​យប់​ជ្រៅៗ​ ធ្វើ​ឲ្យ​​ពួកគាត់​​​មិនបាន​ដេក​បាន​ពួន៕