ថា​យ​ហ្គឺ​រ​ប៉ះ​ព្រះខ័ន​រាជ ស៊ីម៉ាក់​ជួប​អាស៊ី​អឺរ៉ុប ក្រោយ​បឹងកេត​ដណ្តើម​ទីតាំង​លេខ​១ និពន្ធដោយ : សឿន វណ្ណឌេត       June-26-2016, 12:12 pm         85

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ថា​យ​ហ្គឺ​រ​ប៉ះ​ព្រះខ័ន​រាជ ស៊ីម៉ាក់​ជួប​អាស៊ី​អឺរ៉ុប ក្រោយ​បឹងកេត​ដណ្តើម​ទីតាំង​លេខ​១​នា​ការប្រកួត​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​សប្តាហ៍​ទី​១១ ជើង​ទី​២ នៅ​កីឡដ្ឋាន​កងយោធពល​ខេរ​ភូមិន្ទ កាលពី​ម្សិលមិញ ក្រុម​ណាហ្គា​វើ​ល​បាន​ទម្លាក់​ក្រុម​ក្រសួងការពារជាតិ​ពី​តំណែង​លេខ​១ ដោយ​ការយក​ឈ្នះ ១-០ ដើម្បី​ជួយ​ក្រុម​បឹងកេត​អង្គរ ដែល​យកឈ្នះ​ម្ចាស់ផ្ទះ​វេ​ស្ទើ​ន ២-១ កាលពី​ម្សិលមិញ ឡើងទៅ​ឈរ​នៅ​កំពូល​តារាង​ជា​បណ្តោះអាសន្ន​ក្នុង​សប្តាហ៍​ទី​១១​។ 

​ក្រុម​ណាហ្គា​វើ​ល​បាន​ជួយ​ឲ្យ​ក្រុម​បឹងកេត​អង្គរ​ឡើងទៅ​ឈរ​លំដាប់​លេខ​១​ក្នុង​សប្តាហ៍​ទី​១១ ជា​បណ្តោះអាសន្ន ក្រោយពី​ក្រុម​នេះ​បាន​ទម្លាក់​ក្រុម​ក្រសួងការពារជាតិ​ពី​តំណែង តាមរយៈ​ការយក​ឈ្នះ ១-០ កាល​ពិ​ម្សិលមិញ នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​។ ជ័យ​ជ​ន្នះ​របស់ ណាហ្គា​វើ​ល នេះ​មិន​ត្រឹមតែ​ជួយ បឹងកេត ប៉ុណ្ណោះ​ទេ ថែមទាំង​ខ្លួន​បាន​ឡើងទៅ​ឈរ​លំដាប់​លេខ​៣ ក្នុង​តារាង​ជា​បណ្តោះអាសន្ន ក្នុង​សប្តាហ៍​ទី​១១​ផងដែរ​។

​ការឡើង​គ្រង​តំណែង​លេខ​១​ជា​បណ្តោះអាសន្ន​ក្នុង​សប្តាហ៍​ទី​១១​របស់​បឹងកេត​អង្គរ បន្ទាប់ពី​ក្រុម​នេះ​បាន​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​វេ​ស្ទើ​ន ២-១ កាលពី​ម្សិលមិញ​។ ជ័យជម្នះ​នេះ​បាន​ជួយ​ឲ្យ​ក្រុម​នេះ​ទទួលបាន​៣​ពិន្ទុ​បន្ថែម​សម្រាប់​ឈរ​កំពូល​តារាង​ដោយមាន​៣០​ពិន្ទុ​។ ពីរ​គ្រាប់​របស់​បឹងកេត​អង្គរ​សម្រេច​ដោយ​ប្រធាន​ក្រុម ឃួន ឡា​បូ​រ៉ាវី ទាំង​២​គ្រាប់​ម្នាក់ឯង នៅ​នាទី​ទី ៦៣ និង​៦៥​។ 

​គួរ​បញ្ជាក់ថា ក្រុម​ក្រសួងការពារជាតិ ក្រោយពី​ចាញ់​ក្រុម ណាហ្គា​វើ​ល កាលពី​ម្សិលមិញ បាន​ធ្លាក់​ទៅ​ឈរ​លំដាប់​លេខ​២​ក្នុង​សប្តាហ៍​ទី​១១​នេះ​បន្ទាប់ពី​បឹងកេត​អង្គរ ដោយមាន​២៧​ពិន្ទុ ខណៈ​បឹងកេត​អង្គរ​មាន​៣០​ពិន្ទុ​។ ចំណែក ណាហ្គា​វើ​ល ឡើងទៅ​លំដាប់​លេខ​៣ ជា​បណ្តោះអាសន្ន​ដោយមាន​២០​ពិន្ទុ ឬ​ឯ​វេ​ស្ទើ​ន​ភ្នំពេញ នៅតែ​ជា​ក្រុម​មិនដែល​ស្គាល់​ពាក្យ​ថា​ឈ្នះ​ដដែល​។

​សម្រាប់​ការប្រកួត​ពានរង្វាន់​ក្រម​មិត្ត​ហ្វូ​ន​ខេ​ម​ឌា​ន​លី​កនា​ល្ងាច​នេះ មានការ​ប្រកួត​ចំនួន​២​គូ ដែល​ធ្វើ​នៅក្នុង​ពហុ​កីឡដ្ឋាន​ជាតិ ដោយ​ក្រុម​ខេ​ម​បូ​ដាន​ថា​យ​ហ្គឺ​រ ជូ​ប​ប្រកួត​ជាមួយ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ចំណែក​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ប៉ះ ក្រុម​អាស៊ី​អឺរ៉ុប​។

​ការប្រកួត​លី​ក​កំពូល​កម្ពុជា ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៦ ៖
- ម៉ោង ៣:៣០​នាទី​៖ ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ជួប ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង នៅ​ពហុ​កីឡដ្ឋាន​ជាតិ​
- ម៉ោង ១៨:០០​នាទី​៖ ក្រុម​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា ជួប ក្រុម​អាស៊ី​អឺរ៉ុប នៅ​ពហុ​កីឡដ្ឋាន​ជាតិ​៕