​ថ្ងៃស្អែក រដ្ឋសភា បើ​កិច្ចប្រជុំ ដើម្បី​ពិនិត្យ​សេចក្តីព្រាងច្បាប់​មួយចំនួន​ និពន្ធដោយ : ថ្មីៗ       June-26-2016, 12:40 pm         51

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132​ថ្ងៃស្អែក រដ្ឋសភា បើ​កិច្ចប្រជុំ ដើម្បី​ពិនិត្យ​សេចក្តីព្រាងច្បាប់​មួយចំនួន​​ភ្នំពេញ​៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា នឹង​បើក​កិច្ចប្រជុំ​មួយ នៅពេល​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៦ ។ នេះ​បើតាម​សេចក្តី​ជូន​ដំណឹង​របស់​អគ្គលេខាធិកា​រដ្ឋា​ន​រដ្ឋសភា​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​របស់​រដ្ឋ​សភា លោក ឡេង ប៉េងឡុង បាន​លើកឡើងថា កិច្ចប្រជុំ​នេះ គឺ​ដើម្បី​ពិភាក្សា​ពី​សេចក្តីព្រាងច្បាប់​មួយចំនួន ដែល​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា​បាន​ពិនិត្យ​ចប់សព្វគ្រប់ កន្លងមក​។ ច្បាប់​ទាំងនោះ មានដូចជា សេចក្តីព្រាងច្បាប់​ស្តីពី «​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​វិសោធនកម្ម​កិច្ចព្រមព្រៀង​វិនិយោគ​ទូលំ​ទូលាយ​អាស៊ាន​» និង​សេចក្តីព្រាងច្បាប់​ស្តីពី «​ការគ្រប់គ្រង លើ​ការបរិច្ចាគ ការ​ផ្សាំ​កោសិកា ជាលិកា និង​សរី​រាង​មនុស្ស​» ជាដើម ។

​យ៉ាងណាក៏ដោយ លោក ឡេង ប៉េងឡុង បាន​អះអាងថា ករណី​របស់​គណបក្ស​សង្គ្រោះ​ជាតិ មិនមាន​នៅក្នុង​របៀប​វារៈ​នៃ​កិច្ចប្រជុំ​របស់​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​ឡើយ​។ អ្នកនាំពាក្យ​រូបនេះ មិនអាច​បញ្ជាក់​ឲ្យ​ច្បាស់​ថា ប្រធាន​និង​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ពី​បក្សប្រឆាំង នឹងចូលរួម​ប្រជុំ ឬ​យ៉ាងណា​នោះទេ​។ ប៉ុន្តែ​លោក សន្និដ្ឋានថា តំណាងរាស្ត្រ​បក្សប្រឆាំង ទំនងជា​មិន​ចូលរួម​ប្រជុំ​ឡើយ​៕