ស្ត្រី​ម្នាក់​ប្រសូត​បាន​កូន​ប្រុស​ បន្ទាប់​ពី​​នាង​ស្លាប់​បាន​ ៤ ខែ

រឿងរ៉ាវដ៏ចំណែក និងគួរឲ្យសង្វេគមួយនេះបានកើតឡើងទៅក្រុមគ្រួសារស្ត្រីអាយុ ៣៧ ឆ្នាំម្នាក់ដែលមានឈ្មោះថា Sandra Pedro ដោយនាងបានស្លាប់ ៤ ខែមុននឹងកូនប្រុសរបស់នាងប្រសូតចេញមក។

ប្រភពព័ត៌មានពី បានឲ្យដឹងថាលោកស្រី Sandra Pedro ត្រូវបានក្រុមគ្រូពេទ្យហាមមិនឲ្យមានផ្ទៃពោះនោះទេដោយសារ ប្រវត្តិជំងឺ និងបញ្ហាសុខភាពនៅពេលបច្ចុប្បន្នរបស់គាត់ ប៉ុន្តែគាត់នៅតែជម្នះ ហើយបន្តមានផ្ទៃពោះដដែល ។

ប៉ុន្តែជាអកុសលបន្ទាប់ពីមានផ្ទៃពោះបាន ៤ ទៅ ៥ ខែ នាងក៏បានធ្លាក់ខ្លួនឈឺជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ដែលសភាពរបស់នាងស្ទើរមិនខុសអ្វីពីមនុស្សស្លាប់នោះទេ ប៉ុន្តែជាសំណាងដែលកូនដែលនៅក្នុងផ្ទៃរបស់នាងនៅតែរស់រានធម្មតា។

បន្ទាប់ពីឆ្លុះអេកូ ក្រុមវេជ្ជបណ្ឌិតបានមើលឃើញថា បេះដូងរបស់លោកស្រី Sandra Pedro នៅតែបន្តលោតតែរាងកាយគឺស្លាប់បាត់ទៅហើយ ចំណែកឯទារកនៅក្នុងផ្ទៃក៏នៅមានជីវិត ក្រុមវេជ្ជបណ្ឌិត ក៏បានសម្រេចចិត្តដាក់ឧបករណ៍ជំនួយដើម្បីឲ្យរាងកាយរបស់លោកស្រី Sandra នៅតែអាចចិញ្ចឹមកូននៅក្នុងផ្ទៃឲ្យមានជីវិតដដែល។

៤ ខែក្រោយមកទារកក៏បានប្រសូត ចំណែកឯរាងកាយរបស់លោកស្រី Sandra ក៏អស់ថាមពល ក្រុមគ្រូពេទ្យក៏សម្រេចចិត្ត ដកឧបករណ៍ជំនួយចេញ ហើយប្រគល់សាកសពរបស់លោកស្រីទៅឲ្យគ្រួសារដើម្បីប្រារព្ធពិធីបុណ្យសព៕

 

  • ស្ត្រី​ម្នាក់​ប្រសូត​បាន​កូន​ប្រុស​ បន្ទាប់​ពី​​នាង​ស្លាប់​បាន​ ៤ ខែ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/06/26  Category:ចំនេះដឹង
Tags: