សុខ​ៗ​បាត់​កូនប្រុស​អាយុ​ជិត​២​ខួប

រាជធានី​ភ្នំពេញ​៖ ស្ត្រី​ម្នាក់​បាន​មក​ប្តឹង​សមត្ថកិច្ច​មូលដ្ឋាន​ដោយ​ចោទ​ថា ប្តី​ហេងស៊យ​របស់​ខ្លួន​បាន​លួច​កូនប្រុស​អាយុ​១​ខួប​៩​ខែ ។

ស្ត្រី​ដែល​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ទឹកថ្លា នា​ព្រឹក​ថ្ងៃ​ទី​២៦ មិថុនា ២០១៦​នេះ ឈ្មោះ សេង ទឹកថ្លា អាយុ​២០​ឆ្នាំ ជា​ចុងភៅ​នៅ​អង្គការ​ភាព​ញញឹម​នៃ​កុមារ ស្នាក់​នៅ​ក្នុងភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រីឯ​ប្តី​ដែល​ស្ត្រី​ខាងលើ​អះអាង​ថា លួច​យក​កូន​ទៅ​បាត់​នោះ​ឈ្មោះ កង មក​រា អាយុ​២៣​ឆាំ្ន ។

បើ​តាម​ការ​រៀបរាប់​របស់​ស្ត្រី​ឈ្មោះ សេង ទឹកថ្លា បាន​ឲ្យ​ដឹង​ថា នាង​និង​ប្តី​បាន​រស់នៅ​ជាមួយ​គ្នា​ជាង​២​ឆ្នាំ​មក​ហើយដោយ​មិន​បាន​រៀប​ការ​នោះ​ទេ ហើយ​ថា​ពេល​បាន​គ្នា​គឺ​ខ្លួន​បាន​ទៅ​រស់នៅ​ជាមួយ​ម្តាយក្មេក​នៅ​ឯ​ខេត្តតាកែវ ប៉ុន្តែ​ដោយសារ​ម្តាយក្មេក​និង​ក្រុម​គ្រួសារ​ខាង​ប្រុស​មិន​ពេញចិត្ត ក៍បាន​មក​រស់នៅ​ភ្នំពេញ​ក្នុងភូមិ​សាស្ត្រ​ខាងលើ រហូត​ទទួល​បាន​ចំណងដៃ​កូនប្រុស​ម្នាក់ ដែល​ត្រូវ​ប្តី​លួច​យក​ទៅ​នោះ ។

យ៉ាងណា​ក៏ដោយ មក​ដល់​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក​ថ្ងៃអាទិត្យ​ដដែល​នេះ គេហទំព័រ​កោះសន្តិភាព​មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បំភ្លឺ​បាន​ទេពី​ភាគី​ប្តី​ឈ្មោះ កង មក​រា៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ សពនារីរងគ្រោះ ដែលមានសតិមិនគ្រប់ម្នាក់ ត្រូវបានគេប្រទះឃើញ ដេកស្លាប់ នៅក្នុង ទឹកព្រែក ក្រោយវត្តទួលកែវ ស្ថិតក្នុង ភូមិព្រែរលួស ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ហេតុការណ៍ បានកើតឡើង កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ មកម្លេះ។

ប្រភពព័ត៌មានបានឲ្យដឹងថា ក្រោយពី ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកបាក់ ទទួលបាន ពាក្យបណ្តឹង ផ្ទាល់មាត់ ពីលោកយាយ ប៊ុន ងួន នៅភូមិ ព្រែករលួស ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ បានរាយការណ៍ថា បានបាត់កូនស្រី បង្កើត របស់ខ្លួនឈ្មោះឈិត អ៊ិតង៉ ជាមនុស្ស មាន សតិ មិនសូវគ្រប់ ។ លោកនាយប៉ុស្តិ៍ និងមន្ត្រីសហការជាមួយ អាជ្ញាធរភូមិ ព្រមជាមួយប្រជាពលរដ្ឋដើរ រុករករហូត ដល់វេលា ម៉ោង៧ និង៣០នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ ទើបរកឃើញដេកស្លាប់ ក្នុងទឹកឋព្រែកក្រោយវត្តទួលកែវ ស្ថិតក្នុងភូមិព្រែរលួស ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ។

តាមការសន្និដ្ឋានរបស់ កម្លាំងសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ ប្រហែលជាដើរវង្វេង ហើយខ្យល់គរ ដួល លង់ទឹកស្លាប់តែម្តង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

សុខ​ៗ​បាត់​កូនប្រុស​អាយុ​ជិត​២​ខួប

សុខ​ៗ​បាត់​កូនប្រុស​អាយុ​ជិត​២​ខួប

សុខ​ៗ​បាត់​កូនប្រុស​អាយុ​ជិត​២​ខួប

សុខ​ៗ​បាត់​កូនប្រុស​អាយុ​ជិត​២​ខួប