ស្តាប់​ពាក្យ ពេជ្រ សោភា ទាក់ទង​នឹង​ព័ត៌មាន​រកាំរកូស​ជាមួយ​ស្វាមី​

6 Videos


មួយរយៈចុងក្រោយនេះ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ពេជ្រ សោភា បានឡើងកូដដល់កម្រិតកំពូលជាមួយនឹងការបង្កើតបទចម្រៀង និង ក្បាច់រាំថ្មីស្របតាមចំណង់ចំណូលចិត្តរបស់មហាជន ។ ប៉ុន្តែជីវិតពិតក្នុងរឿងស្នេហាបែរជាមានព័ត៌មានលេចឮថាមិនសូវមានភាពផ្អែមល្ហែមនឹងគ្នាទៅវិញ ។ តើអ្នកនាង ពេជ្រ សោភា ពិតជារកាំរកូសជាមួយស្វាមីមែនឬ?

P9

ជួបជាមួយ «ប្រជាប្រិយ» កាលពីពេលថ្មីៗនេះអ្នកនាង ពេជ្រ សោភា បានបកស្រាយពីព័ត៌មានដែលថាអ្នកនាងមានរឿងរកាំរកូសជាមួយស្វាមីនោះឱ្យដឹងថា មិនមានរឿងរកាំរកូសណាមួយកើតឡើងក្នុងជីវិតគូរបស់អ្នកនាងនោះឡើយ គឺអ្នកនាងនៅតែមានទំនាក់ទំនងល្អជាមួយស្វាមី ហើយការដែលអ្នកនាងមិនសូវបង្ហាញវត្តមាន ស្វាមីនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមនោះគឺគ្រាន់តែអ្នកនាងមិនចង់បង្ហាញពីជីវិតឯកជនប្រាប់ដល់ សាធារណជនតែប៉ុណ្ណោះ នេះជាចារិតរបស់អ្នកនាងតាំងតែពីដើមមក ។

ស្តាប់​ពាក្យ  ពេជ្រ សោភា ទាក់ទង​នឹង​ព័ត៌មាន​រកាំរកូស​ជាមួយ​ស្វាមី​

ទោះបីជាអ្នកនាង ពេជ្រ សោភា មានសុខភាពមិនសូវល្អក្ដីតែសន្ទុះកេរ្ដិ៍ឈ្មោះរបស់អ្នកនាងនៅតែឆ្ពោះទៅរក ចំណុចវិជ្ជមានជាលំដាប់ ហើយអ្នកនាងក៏គ្រោងនឹងចេញទៅសម្ដែងនៅប្រទេសកូរ៉េខាងត្បូងឆាប់ៗនេះផងដែរ ដោយរួមដំណើរជាមួយតារាល្បីៗមួយចំនួនទៀត ៕ ភូមិន្ទ

ស្តាប់​ពាក្យ  ពេជ្រ សោភា ទាក់ទង​នឹង​ព័ត៌មាន​រកាំរកូស​ជាមួយ​ស្វាមី​
ស្តាប់​ពាក្យ  ពេជ្រ សោភា ទាក់ទង​នឹង​ព័ត៌មាន​រកាំរកូស​ជាមួយ​ស្វាមី​
ស្តាប់​ពាក្យ  ពេជ្រ សោភា ទាក់ទង​នឹង​ព័ត៌មាន​រកាំរកូស​ជាមួយ​ស្វាមី​
ស្តាប់​ពាក្យ  ពេជ្រ សោភា ទាក់ទង​នឹង​ព័ត៌មាន​រកាំរកូស​ជាមួយ​ស្វាមី​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត