Miley Cyrus នឹង​រើ​ទៅ​នៅ​ប្រទេស​អូស្ត្រាលី​ជាមួយ Liam Hemsworth ?

6 Videos


តាមប្រភពព័ត៌មានបានឱ្យដឹងថា Liam បានលួងលោមនាង Miley ទៅរស់នៅជាមួយគ្នានៅ Byron Bay ប្រទេសអូស្ត្រាលី ដែលជាដែនដីដ័ស្រសស់ស្អាត មានផាសុកភាព និង ឯកជនភាព ហើយនាង Miley ក៏មានបំណងចង់ទៅរស់នៅទីនោះដែរ ព្រោះប្រជាជននៅតំបន់នោះមានវប្បធម៌ប្រហាក់ប្រហែលនឹងនាង ។

P9

ប្រភពបានឱ្យដឹងបន្ថែមទៀតថា បន្ទាប់ពីMiley និង Liam មានគម្រោងចង់ទិញផ្ទះធំមួយនៅជិត Chris និង សាងជីវិតថ្មីដោយស្ងាត់ស្ងៀមពីខ្សែភ្នែកសារព័ត៌មាន ហើយនាងគិតថាទីនោះជាកន្លែងស័ក្តិសមនឹងជីវិតគ្រួសារ និង កូនតូចៗរស់នៅប្រៀបដូចជាដែនសួគ៌ា ។

ទោះជាយ៉ាងណា មតិមហាជន ប្រហែលជាមិនគិតថា នាងMiley ចង់មានកូនឆាប់ៗ ហើយរើទៅនៅឆ្ងាយយ៉ាងនេះនោះទេ ព្រោះនាងក៏ស្រលាញ់ក្រុមគ្រួសាររបស់នាង ហើយមិនចង់រស់នៅឆ្ងាយពីពួកគេដែរ ៕

                                                                               លក្ខិណា