អត្ថប្រយោជន៏​​នៃ​ផ្លែ​ម្នាស់ ដែល​លោក​អ្នក​គួរ​អាន​

អត្ថប្រយោជន៏​​នៃ​ផ្លែ​ម្នាស់ ដែល​លោក​អ្នក​គួរ​អាន​

ផ្លែម្នាស់ជាផ្លែឈើដ៏ឆ្ងាញ់មួយ។ ផ្លែម្នាស់ក៏ជាធាតុផ្សំនៃមុខម្ហូបដែលធ្វើឱ្យមានរសជាតិឈ្ងុយឆ្ងាញ់ផងដែរ។ ទន្ទឹមនឹងនេះ វាផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពរបស់អ្នក។

១) ផ្លែម្នាស់ពង្រឹងក្រចកនិងការពារមិនឲសក់ជ្រុះ៖ វាអាចធ្វើឲក្រចករបស់អ្នកមានភាពទន់ ដោយគ្រាន់តែយកទឹកម្នាស់មកលាបលើក្រចកដៃរបស់អ្នករួចជាស្រេច។ ផ្លែម្នាស់ប្រៀបបានទៅហ្នឹងវីតាមីន C វាអាចការពារមិនឱ្យសក់ជ្រុះ។

២) ផ្លែម្នាស់ជួយឱ្យស្បែករបស់អ្នកស្អាតនិងរឹងមាំ៖ វីតាមីន C ក្នុងផ្លែម្នាស់អាចប្រើប្រាស់ទាំងក្នុងនិងទាំងក្រៅ។ វាអាចព្យាបាលស្បែកនិងជួយពង្រឹងស្បែក។ ហើយវាក៏ធ្វើឲស្បែករបស់អ្នកមានសុខភាពនិងរឹងមាំផងដែរ។

៣) ផ្លែម្នាស់ក៏បន្ថយជំងឺសន្លាក់បានផងដែរ៖ សារៈសំខាន់មួយនៃផ្លែម្នាស់មកលើសុខភាពគឺវាអាចកាត់បន្ថយការឈឺសន្លាក់។ ផ្លែម្នាស់ផ្ទុកទៅដោយសារធាតុ Bromelian ដែលបំបែកប្រូតេអ៊ីននិងកាត់បន្ថយអត្រាជំងឺសន្លាក់។

៤) ផ្លែម្នាស់ជួយព្យាបាលក្អក ឬផ្ដាសាយ ៖ ផ្លែម្នាស់សំបូរទៅដោយវីតាមីនC។ ប៉ុន្តែ បូកបញ្ចូលនឹង Enzyme និងBromelain វាអាចការពារអ្នកប្រឆាំងនឹងជំងឺផ្ដាសាយបានមួយចំណែក។ ប្រសិនជាអ្នកមានជំងឺ អ្នកអាចសាកល្បងទទួលទានផ្លែម្នាស់បាន៕

ប្រភព៖ bizkhmer

  • អត្ថប្រយោជន៏​​នៃ​ផ្លែ​ម្នាស់ ដែល​លោក​អ្នក​គួរ​អាន​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/26  Category:សុខភាព
Tags: