អង់គ្លេស​ ​ចេញ​ពី​អឺរ៉ុប​ ​តើ​អាស៊ី​ប៉ះពាល់​អ្វីខ្លះ​ ​?​

ចាប់តាំងពី លទ្ធផលប្រជាមតិ អង់គ្លេស ដកខ្លួនពីសមាជិក សហគមន៍អឺរ៉ុប អត្រាលុយផោន របស់ប្រទេសនេះបានធ្លាក់ចុះយ៉ាងគំហុក ។

អង់គ្លេស​ ​ចេញ​ពី​អឺរ៉ុប​ ​តើ​អាស៊ី​ប៉ះពាល់​អ្វីខ្លះ​ ​?​
ការធ្លាក់ចុះ នៃតម្លៃភាគហ៊ុន ពិភពលោក ថ្ងៃ ២៥ ឧសភា ២០១៦

ការចាកចេញនេះ ក៏បានជះឥទ្ធិពលយ៉ាងខ្លាំង ដល់សេដ្ឋកិច្ចក្នុងតំបន់អាស៊ី ព្រោះការធ្លាក់ចុះលុយផោន ក៏បានទាញទម្លាក់អត្រាលុយរបស់ប្រទេស ចិន ជប៉ុន និងទីផ្សារភាគហ៊ុននានានៅអាស៊ី ។
អង់គ្លេស​ ​ចេញ​ពី​អឺរ៉ុប​ ​តើ​អាស៊ី​ប៉ះពាល់​អ្វីខ្លះ​ ​?​

លើសពីនេះ ក្រុមហ៊ុន Japan Inc. បានបង្ហាញថា ពួកគេនឹងជួបបញ្ហាប្រឈមច្រើន ព្រោះគេមានបុគ្គលិកប្រមាណ ១៤ម៉ឺននាក់ កំពុងធ្វើការក្នុងចក្រភពអង់គ្លេស អមជាមួយគម្រោងវិនិយោគ ជាង ៥៩ពាន់លានដុល្លារ ។

ចំពោះក្រុមហ៊ុន Toyota លើកឡើងថា តម្លៃឡាន ដែលនាំទៅអឺរ៉ុប នឹងកើន ១០% ខណៈ ៩០% នៃឡានទាំងនោះ ផលិតក្នុងចក្រភពអង់គ្លេស ។

អង់គ្លេស​ ​ចេញ​ពី​អឺរ៉ុប​ ​តើ​អាស៊ី​ប៉ះពាល់​អ្វីខ្លះ​ ​?​

ដោយឡែកសម្រាប់ក្រុមហ៊ុន Tata របស់ឥណ្ឌា បានបង្ហាញថា ពួកគេនឹងលែងទទួលបានផលចំណេញ ប្រមាណ ៣០ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ពីការលក់ផលិតផល បច្ចេកវិទ្យា សម្រាប់ទីផ្សារអឺរ៉ុប ខណៈផលិតផលពួកគេផលិតក្នុងចក្រភពអង់គ្លេស ។

ជាមួយការចាកចេញនេះ អ្នកវិភាគសេដ្ឋកិច្ច ជាច្រើន បានអះអាងថា ប្រសិនបើ ចក្រភពអង់គ្លេស មិនមានដំណោះស្រាយផ្នែកផលិតកម្មនោះ ក្រុមហ៊ុនជាច្រើនអាច នឹងរងហានិភ័យ ឈានដល់ក្ស័យធន ៕

ប្រែសម្រួល ៖ sabay (រដ្ឋ)
ប្រភព ៖ BBC

  • អង់គ្លេស​ ​ចេញ​ពី​អឺរ៉ុប​ ​តើ​អាស៊ី​ប៉ះពាល់​អ្វីខ្លះ​ ​?​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/26  Category:កំសាន្ត
Tags: