លួច​ម៉ូតូ​អ្នក​ភូមិ​ជាមួយ​គ្នា ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន

ខេត្តរតនគិរី ៖ បុរស​ម្នាក់​និង​ម៉ូតូ​១​គ្រឿង ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន និង​ប៉ុស្តិ៍​រដ្ឋបាល​ស្រុក​ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១០ និង​០៥​នាទី​យប់ ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិត​ក្នុងភូមិ​ដាល ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ឈ្មោះ សាន់ យៀ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ឃុំ​ខាងលើ ។ ប្រភព​បាន​បន្ត​ទៀត​ថា ម៉ូតូ​១​គ្រឿង​ដែល​រឹបអូស​បាន​នោះ​ជា​របស់​ជន​រង​គ្រោះ​ដែល​បាន​បាត់​កាលពី​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ឃុំ​ខាងលើ ដែល​ត្រូវ​បាន​ជនសង្ស័យ​លួច​យក​ទៅ​លាក់​ទុក​ក្នុង​ព្រៃ​រង់ចាំ​ឱកាសល្អ​នឹង​យក​ចេញ​ទៅ​ក្រៅ​ស្រុក ប៉ុន្តែ​ត្រូវ​សម្ថ​កិច្ច​ស្រាវជ្រាវ​យោង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​រហូត​ឈាន​ដល់​ធ្វើការ​បង្ក្រាប​បាន​តែ​ម្តង ។

បច្ចុប្បន្ន​ជនសង្ស័យ និង ម៉ូតូ​របស់​ជន​រង​គ្រោះ​ដែល​រឹបអូស​បាន​នោះ​សមត្ថកិច្ច​ក៏​បាន​ធ្វើ​កំណត់ហេតុ​បំពេញបែបបទ​តាម​និ​តិ​វិធី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ៕