ចំឡែក! ឈើ​ប្រណីត​ដឹក​កាត់មុខ​ទីបញ្ជាការ​ការពារ​ព្រំដែន​រាល់​យប់​តាម​ច្រករបៀង ង៉ាំ យូ​លិ​ត ស្រុក​កែវ​សីមា ប៉ុន្តែបែរជាគ្មានអ្នកអើពើ (មានវីដេអូ)

ខេត្តមណ្ឌលគិរី ៖ នៅ​យប់​ថ្ងៃ​ទី​២៥​ឈាន​ចូល​ថ្ងៃ​ទី​២៦ មិថុនា ២០១៦ នៅ​តាម​បន្ទាត់​ព្រំដែន​ក្នុងស្រុក​កែវ​សីមា មាន​ករណី​នាំ​ឈើ​ប្រណីត​ឆ្លង​ដែន​ជា​ច្រើន​គ្រឿង ដោយ​ពុំ​មានការ​រំខាន​ដល់​សមត្ថកិច្ច ឬ​មន្ត្រី​ជំនាញ​ឡើយ ទោះបី​រថយន្ត​ដឹកឈើ​ខុសច្បាប់​ទាំងនោះ បាន​បើក​កាត់មុខ​ស្នាក់​ការ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា ស្នាក់​ការ​អភិរក្ស ស្នាក់​ការ​បរិស្ថាន​ស្រុក និង​ក្តី ក៏​មិន​មាន​នរណា​អើរ​ពើ​មើល​សកម្មភាព ដឹក​ជញ្ជូន​ឈើ​ឆ្លង​ដែន​ដែរ ។

ច្រករបៀង​ដែល​ក្រុម​ឈ្មួញ​នាំ​ឈើ​ចេញ​កាលពី​យប់មិញ​ទៅ​កាន់​ប្រទេស​វៀតណាម មានឈ្មោះ​ថា ង៉ាំ យូ​លិ​ត ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​យោធា​ព្រំដែន​នៃ​កងអនុសេនាធំ​ទី​២ កងអនុសេនាតូច​ទី​៥ ប៉ុស្តិ៍​សង្កេត​ការ​ណ៏​០៤ ចំណុះ​ឲ្យ​វរ​សេនា​តូច​លេខ​១០៣ និង​នគរបាល​ការពារ​ព្រំដែន​គោក​ឡា​ប៉ា​ខេ ចំណុះ​ឲ្យ​នគរបាល​វរៈ​ការពារ​ព្រំដែន​លេខ​៦២១ ស្ថិត​ក្នុងភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា​។

ប្រភព​បាន​ឲ្យ​ដឹង​ថា មិន​ថា​យប់​ឬ​ថ្ងៃ​ទេ ឲ្យ​តែ​មានឱកាស​ល្អ ក្រុម​ឈ្មួញ​រកស៊ី​ឈើ​បាន​ដឹក​ជញ្ជូន​ឈើ​ប្រណីត​គ្រប់​ប្រភេទ តាម​រថយន្ត​កាម​រី​គូទ​ស្វិត កាម​រី​គូទ​ហើម និង​ឡង់​គ្រី​ស័​រ ដឹកឈើ​បន្តកន្ទុយ​គ្នា​ឆ្ពោះទៅ​ច្រករបៀង ង៉ាំ យូ​លិ​ត ដែល​ក្នុង​មួយ​ថ្ងៃ​មិន​តិច​ពី​៥​ទៅ​១០​គ្រឿង​ឡើយ ។

សេចក្តីរាយការណ៍​បាន​បញ្ជាក់​ទៀត​ថា ការ​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ឆ្លង​ដែន​នេះ គេ​មិន​ដែល​ឃើញ​មានការ​ចាប់​បង្ក្រាប​នោះ​ទេ ផ្ទុយ​ទៅ​វិញ​មាន​តែ​ការ​បើកផ្លូវ​ឲ្យ​មានការ​ដឹក​ជញ្ជូន​កាន់តែ​ងាយស្រួល​ថែម​ទៀត ព្រោះតែ​សមត្ថកិច្ច​តាម​ព្រំដែន​ទាំងនោះ ត្រូវ​ថ្នាំ​សណ្តំ​អស់​ទៅ​ហើយ ។ ដូច​រូបភាព​ដែល​កោះសន្តិភាព​បាន​បង្ហាញ​នេះ គឺជា​រូបភាព​ជាក់ស្តែង ខណៈ​ក្រុម​ឈ្មួញ​កំពុង​ចរាចរ​ណ៏​ដឹកឈើ​ប្រណីត​កាត់​តាម​ច្រក​យូ​លិ​ត​ឆ្លង​ដែន​ទៅ​ប្រទេស​យួន​យ៉ាង​រំភើយ កាលពី​ម៉ោង​ប្រមាណ​១១​យប់​ថ្ងៃ​ទី​២៥ មិថុនា ២០១៦។

ប្រជាពលរដ្ឋ​បាន​ប្រាប់​កោះសន្តិភាព​ថា ពួក​គាត់​ពិតជា​ហួសចិត្ត​នឹង​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​របស់​ក្រុម​ឈ្មួញ​ដែល​មានការ​ឃុបឃិត​ពី​សំណាក់​សមត្ថកិច្ច​ព្រំដែន​ណាស់ ព្រោះ​ពួក​គាត់​តែង​ឮ​តាម​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​នានា ពី​សំណាក់​ប្រមុខ​ថ្នាក់ដឹកនាំ ដែល​តែងតែ​ព្រមាន និង​ដាក់​បទបញ្ជា​ចាត់វិធានការ​បិទ​គ្រប់​ច្រក​រត់​ព​ន្ឋ​ឈើ​ឆ្លង​ដែន​ខុសច្បាប់​ទាំងអស់ តែ​ជាក់ស្តែង​មន្ត្រី​ថ្នាក់​ក្រោម ដែល​មាន​តួនាទី​ឈរជើង​នៅ​តាម​ចំណុចក្តៅ​នានា មិន​បាន​យកចិត្តទុកដាក់​អនុវត្ត​ន៏​ទៅ​តាម​បទបញ្ជា​របស់​ប្រមុខ​ថ្នាក់ដឹកនាំ​ឡើយ ថែម​ទាំង​បង្ក​ភាព​ក្តៅក្រហាយ​ដល់​ប្រជាពលរដ្ឋ​នោះ​ថែម​ទៀត ។

មេបញ្ជាការ​វរ​សេនា​តូច​លេខ​១០៣ លោក យិ​ន ចាន់​ទី បាន​និយាយ​ថា​លោក​មិន​បាន​ទទួល​ព័ត៌មាន​ទេ ព្រោះ​នៅ​ពេល​លោក​សាកសួរ​ទៅ​មន្ត្រី​ក្រោម​ឱវាទ ពួក​គេ​ឆ្លើយ​ថា មិន​មានអី​ទេ ។ ចំណែក​មេបញ្ជាការ​វរ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៦២១ លោក ឡេ​ង សុ​ភ័​ណ្ឌ កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ នៅ​ថ្ងៃអាទិត្យ​នេះ​៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត

យ៉ាងណាមិញ នៅឯខេត្តរតនៈគីរី ក៏មិនខុសគ្នាពីខេត្តមណ្ឌលគីរីដែរ សព្វថ្ងៃ​ឈ្មួញ​ចេញពី​ទីរួមខេត្ត​រតនគិរី តាម​ផ្លូវជាតិ​លេខ​៧៨ ឆ្ពោះទៅ​ប្រទេស​វៀតណាម តាម​ច្រករបៀង​ចំនួន​២ គឺ​ច្រករបៀង​ភូមិ​ភិៈ ស្ថិត​ក្នុង​ឃុំ​សេ​សាន ស្រុក​អូ​រយ៉ា​ដាវ និង​ច្រករបៀង​១៩ ស្ថិត​នៅ​ក្រោយ​កាស៊ីណូ ក៏​មាន​ឈើ​ប្រណីត​ហូរ​ចូល​យ៉ាងច្រើន​ដូច​គ្នា​ដែរ ។ ជាក់ស្តែង​កាលពី​យប់​ថ្ងៃ​ទី​១២ មិថុនា ២០១៦ នៅ​ចំណុច​ច្រករបៀង​ភូមិ​ភិៈ គេ​ឃើញ​រថយន្ត​លុ​ច្ស​ស៊ី​ស​ពណ៌​ខ្មៅ កំពុង​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ចេញ​ទៅ​វៀតណាម​យ៉ាង​សកម្ម ដោយ​ពុំ​មាន​សមត្ថកិច្ច​ណា​រារាំង​ឡើយ​។

បើ​តាម​អ្នករក​ស៊ីតូច​ៗ​បាន​ឲ្យ​ដឹង​ថា ស្ថាប័ន​ដែល​មាន​តួនាទី​បង្ក្រាប​បទល្មើស​ជា​ច្រើន​កន្លែង​នោះ ដេកចាំ​យក​លុយ ហើយ​យក​លុយ​ច្រើន​ជាងគេ គឺ​ស្ថាប័ន​មេព្រៃ​ស្រុក​អូរ​ជុំ ប៉ូលិស​ក្រសួង និង​គយ​ចល័ត ដែល​មា​នទី​តាំងនៅ​ស្រុក​អូ​រយ៉ា​ដាវ ។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​ក្នុង​ខេត្តរតនគិរី​ប្រ​ឈើ​ប្រណីត​ដែល​មានការ​កាប់​បំផ្លាញ​ច្រើន​ជាងគេ​គឺ​នៅ​ស្រុក​វ៉ើ​ន​សៃ ស្រុក​តា​វែង ដោយ​ក្រុម​ឈ្មួញ​អោយ​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​កាប់​ចេញពី​ព្រៃ​ឧទ្យាន​ជាតិ​ការពារ​សត្វ​តូច ដែល​គ្រប់គ្រង​ដោយ​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី និង ស្រុក​លំ​ផាត់ គឺ​ក្រុម​ឈ្មួញ​ធំ​ៗ បាន​ជួល​ប្រជា​ប្រពល​រដ្ឋ​ក្នុង​តំបន់​កាប់​ចេញពី​ដែន​ជម្រក​ការពារ​សត្វព្រៃ​លំ​ផាត់ ដឹក​តាម​រថយន្ត​លុ​ច្ស​ស៊ី​ស តាម​ផ្លូវ​កាត់​ស​មុត​សេ​ដា​ចូល​តាម​ច្រករបៀង​ទាំង​២​ខាងលើ ។ ជាមួយ​គ្នា​នេះ​ដែរ ក្រុម​ឈ្មួញ​បាន​ត្អួ​ញ​ត្អែ​រ​ទៀត​ថា ការ​រកស៊ី​សព្វថ្ងៃ​មិនសូវ​ចំណេញ​នោះ​ទេ ដោយ​មាន​សមត្ថកិច្ច​ច្រើន​ពេក ពេល​បង់លុយ​ខែ​ហើយ​ដឹក​បាន​១០​ទៅ​២០​ថ្ងៃ ត្រូវ​ស្ថាប័ន​ទាំងនោះ​បិទ​មិន​អោយ​នាំ​ឈើ​ចេញ​ទៅ​ក្រៅប្រទេស ។

ទាក់ទិន​ទៅ​នឹង​បញ្ហា​ខាងលើ កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ចំណែក​ខាង​គយ​ចល័ត​ប្រចាំ​នៅ​ស្រុក​អូ​រយ៉ា​ដាវ ក៏​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត