នាយ​ក្រិន ចាប់ផ្តើម​នាំ​កូនប្រុស​ចូល​កំប្លែង​បណ្តើរៗ​!

6 Videos


ថ្មីៗនេះតារាកំប្លែងមាឌល្អិត នាយក្រិន បាននាំកូនប្រុសទីពីររបស់ខ្លួនដែលមានវ័យប្រមាណជាងបី ឆ្នាំអោយចូលកំប្លែងជាមួយខ្លួនដែរ ។ ទោះបីជានៅតូចក្តី តែកូនប្រុសរបស់នាយក្រិនហាក់មានដុងសិល្បៈ កំប្លែងមិនចាញ់ឪពុកប៉ុន្មានឡើយ ។

P9

នាយក្រិន បានដឹកដៃកូនប្រុសរបស់ខ្លួនអោយលេងកំប្លែងជាមួយនៅក្នុងកម្មវិធីប្រគុំតន្ត្រីនៅស្ថានីយ ទូរទស្សន៍ហង្សមាស កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ។ ដោយមានការគូរមុខមាត់បែបអ្នកកំប្លែង នាយក្រិន បាននិយាយថា ថ្ងៃនេះគឺថាចូលសម្តែងទាំងប៉ានិងកូនតែម្តង។កូនប្រុសរបស់នាយក្រិនមានមុខមាត់ស្រដៀង នាយក្រិន តែមានរូបរាងដូចមនុស្សធម្មតា ។ ទោះជានៅតូចតែកូននាយក្រិនអាចលេងកំប្លែងនៅមុខ កញ្ចក់ទូរទស្សន៍ផងដែរ ។ មានការនិយាយថា នាយក្រិនកំពុងហ្វឹកហាត់កូនប្រុសអោយដើរតាមគន្លងរបស់ ខ្លួន ។

នាយ​ក្រិន ចាប់ផ្តើម​នាំ​កូនប្រុស​ចូល​កំប្លែង​បណ្តើរៗ​!

សព្វថ្ងៃ នាយក្រិន កំពុងរស់នៅយ៉ាងមានក្តីសុខជាមួយភរិយានិងកូនប្រុសស្រីពីរនាក់របស់ខ្លួន ។ តែរហូតមកដល់ពេលនេះ នាយក្រិន មិនទាន់មានគម្រោងរៀបការតាមប្រពៃណីខ្មែរ ដូចការសន្យាកន្លង មកនោះទេ ៕ ចេនី

នាយ​ក្រិន ចាប់ផ្តើម​នាំ​កូនប្រុស​ចូល​កំប្លែង​បណ្តើរៗ​!
នាយ​ក្រិន ចាប់ផ្តើម​នាំ​កូនប្រុស​ចូល​កំប្លែង​បណ្តើរៗ​!
នាយ​ក្រិន ចាប់ផ្តើម​នាំ​កូនប្រុស​ចូល​កំប្លែង​បណ្តើរៗ​!
នាយ​ក្រិន ចាប់ផ្តើម​នាំ​កូនប្រុស​ចូល​កំប្លែង​បណ្តើរៗ​!
នាយ​ក្រិន ចាប់ផ្តើម​នាំ​កូនប្រុស​ចូល​កំប្លែង​បណ្តើរៗ​!

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត