បារាំង​ vs អៀរឡង់ ជួប​គ្នា​ដំបូងពាន EURO ​​ក្រុម​ណា​ហាល​អាវ​យប់​នេះ?​

ក្រុមម្ចាស់ផ្ទះបារាំង ត្រូវប៉ះក្រុមអៀរឡង់នៅកីឡដ្ឋាន Stade de Lyon វេលាម៉ោង៨យប់នេះ(ម៉ោងកម្ពុជា)ក្នុងវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់បាល់ទាត់ទ្វីបអឺរ៉ុប EURO 2016។ យប់នេះដែរ វេលាម៉ោង១១ជាការជួបគ្នារវាងក្រុមអាល្លឺម៉ង់ និងស្លូវ៉ាគី ខណៈហុងគ្រីប៉ះបែលហ្ស៊ិកវេលាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែមិថុនា ២០១៦។

បារាំង​ vs អៀរឡង់ ជួប​គ្នា​ដំបូងពាន EURO ​​ក្រុម​ណា​ហាល​អាវ​យប់​នេះ?​
ក្រុមជម្រើសជាតិបារាំង

មុនឡើងវគ្គ១៦ក្រុមចុងក្រោយ បារាំងធ្វើបានយ៉ាងល្អក្នុងនោះឈ្នះរ៉ូម៉ានី ២-១, ឈ្នះអាល់បានី ២-០ និងស្មើ ស្វីស ០-០។ ចំពោះអៀរឡង់វិញក្នុងវគ្គសន្សំពិន្ទុក្នុងពូលដែរ ឈ្នះអ៊ីតាលី ១-០, ស្មើ ស៊ុយអែត ១-១ និងចាញ់ បែលហ្ស៊ិក ៣-០។

បារាំង​ vs អៀរឡង់ ជួប​គ្នា​ដំបូងពាន EURO ​​ក្រុម​ណា​ហាល​អាវ​យប់​នេះ?​
ក្រុមជម្រើសជាតិអៀរឡង់

សម្ដីគ្រូបង្វឹក
គ្រូបង្វឹកបារាំង លោក Didier Deschamps ៖«វគ្គចាញ់ធ្លាក់ ឈ្នះឡើង ជារឿងដ៏អស្ចារ្យមួយ តែប្រវត្តិសាស្ត្រនឹងមិនច្រំដែលសម្រាប់ពួកយើងទេ។ យើងដល់វគ្គ១៦ក្រុមចុងក្រោយ យើងត្រូវការទៅវគ្គបន្ទាប់ទៀត»។

បារាំង​ vs អៀរឡង់ ជួប​គ្នា​ដំបូងពាន EURO ​​ក្រុម​ណា​ហាល​អាវ​យប់​នេះ?​
គ្រូបង្វឹកបារាំង លោក Didier Deschamps

អ្នកចាត់ការអៀរឡង់លោក Martin O’Neill៖ «យើងប៉ះក្រុមកំពូលតារាងក្នុងពូលដែលមានខ្សែបម្រើ ប្រយុទ្ធ និងការពារល្អបំផុត អីចឹងយើងនឹងលេងដោយមានទំនុកចិត្តដូចអ្វីដែលយើងបានធ្វើលើអ៊ីតាលីកន្លងមក»។

បារាំង​ vs អៀរឡង់ ជួប​គ្នា​ដំបូងពាន EURO ​​ក្រុម​ណា​ហាល​អាវ​យប់​នេះ?​
អ្នកចាត់ការអៀរឡង់លោក Martin O’Neill

ជើងកីឡាករ
បារាំង៖ ក្រុមម្ចាស់ផ្ទះគ្មានកីឡាករណាម្នាក់មានបញ្ហាគួរឲ្យកត់សំគាល់នោះទេសម្រាប់ការប្រកួតយប់នេះ។ ដូច្នេះ១១នាក់ដំបូងរបស់បារាំងអាច៖ Lloris; Sagna, Rami, Koscielny, Evra; Pogba, Kanté, Matuidi; Griezmann, Giroud, និង Payet។

អៀរឡង់៖ ខ្សែប្រយុទ្ធ Walters និងខ្សែការពារ Ward នៅមានបញ្ហារបួសប្រហែលជាមិនអាចលេងបានទេ។ ជម្រើស១១នាក់យប់នេះអាចជា៖ Randolph; Coleman, O’Shea, Duffy, Brady; McClean, Whelan, McCarthy, Hendrick; Murphy, និង Long។

បារាំង​ vs អៀរឡង់ ជួប​គ្នា​ដំបូងពាន EURO ​​ក្រុម​ណា​ហាល​អាវ​យប់​នេះ?​
ក្រុមជម្រើសជាតិបារាំងហ្វឹកហាត់

ប្រវត្តិក្រុមទាំងពីរ
-៦ប្រកួតចុងក្រោយរបស់បារាំង
ស្វីស ០-០ បារាំង, បារាំង ២-០ អាល់បានី, បារាំង ២-១ រ៉ូម៉ានី, បារាំង ៣-០ ស្កុតឡែន និង បារាំង ៣-២ កាមេរ៉ូន

-៦ប្រកួតចុងក្រោយរបស់អៀរឡង់
អ៊ីតាលី ០-១ អៀរឡង់, បែលហ្ស៊ិក ៣-០ អៀរឡង់, អៀរឡង់ ១-១ ស៊ុយអែត, អៀរឡង់ ១-២ បេឡារូស និងអៀរឡង់ ១-១ ហុល្លង់

បារាំង​ vs អៀរឡង់ ជួប​គ្នា​ដំបូងពាន EURO ​​ក្រុម​ណា​ហាល​អាវ​យប់​នេះ?​
ក្រុមជម្រើសជាតិអៀរឡង់ហ្វឹកហាត់

ក្រុមទាំងពីរមិនធ្លាប់ជួបគ្នាទេក្នុងពានរង្វាន់ទ្វីបអឺរ៉ុប (EURO)នេះទេ ហើយយប់នេះជាលើកដំបូងដែលប៉ះគ្នា។ ទោះយ៉ាងណា ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (World Cup) ពួកគេធ្លាប់ប៉ះគ្នា១២ដងក្នុងនោះបារាំងឈ្នះ៦ដង អៀរឡង់ឈ្នះ៣ដង និងស្មើគ្នា៣ដង៕

ព្យាករណ៍៖ បារាំង ២-១ អៀរឡង់ , ចុះប្រិយមិត្តយល់យ៉ាងណាវិញ?
*២គូទៀតនៅយប់នេះគឺ៖
– អាល្លឺម៉ង់ vs ស្លូវ៉ាគី (ម៉ោង១១:០០យប់)
– ហុងគ្រី vs បែលហ្ស៊ិក (ម៉ោង២រំលងអាធ្រាត្រ)

ប្រែសម្រួល៖ sabay (ជាន ចាន់រ៉ា)
ប្រភព៖ UEFA

  • បារាំង​ vs អៀរឡង់ ជួប​គ្នា​ដំបូងពាន EURO ​​ក្រុម​ណា​ហាល​អាវ​យប់​នេះ?​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/26  Category:ជីវិតនិងសង្គម
Tags: