ទឹក​ក្រូចឆ្មារ​! ភេសជ្ជៈ​មាន​រសជាតិ​ឆ្ងាញ់ ហើយ​មាន​ផល​ល្អ​ច្រើន សម្រាប់​សុខភាព​

ទឹក​ក្រូចឆ្មារ​! ភេសជ្ជៈ​មាន​រសជាតិ​ឆ្ងាញ់ ហើយ​មាន​ផល​ល្អ​ច្រើន សម្រាប់​សុខភាព​


ទឹក​ក្រូចឆ្មារ​! ភេសជ្ជៈ​មាន​រសជាតិ​ឆ្ងាញ់ ហើយ​មាន​ផល​ល្អ​ច្រើន សម្រាប់​សុខភាព​

​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​
​ក្រូចឆ្មារ អាច​លើកកម្ពស់​សុខភាព ព្រមទាំង​កម្ចាត់​មេរោគ និង​ជាតិពុល​នានា ចេញពី​រាងកាយ​។ វា​ក៏​អាច​កាត់បន្ថយ​ការ​រលាក និង​បង្កើន​ថាមពល​ផងដែរ​។​

​ប្រឆាំង​ការ​រលាក​
​ក្រូចឆ្មារ អាច​ធ្វើឲ្យ​កម្រិត​ជាតិ​អាស៊ីត មាន​តុល្យភាព ហើយ​កាត់បន្ថយ​ការ​លាក​នៅក្នុង​រាងកាយ​។​

​កាត់បន្ថយ​ជំងឺ​គ្រួស​តម្រងនោម​
​ទឹក​ក្រូចឆ្មារ អាច​ទប់ស្កាត់ និង​បង្ការ​មិន​ឲ្យ​កើត ជំងឺ​គ្រួស​ក្នុង​តម្រងនោម បាន​ច្រើន​គួរសម​។​

​សម្រួល​សាច់ដុំ​
​ក្រោយ​ពេល​អ្នក​ហាត់ប្រាណ សាច់ដុំ​នឹង​ឡើង​តឹង ណែន ហើយ​រឹង ការ​ញ៉ាំ​ទឹក​ក្រូចឆ្មារ​មួយ​កែវ អាច​សម្រួល និង​បន្ធូរ​សាច់ដុំ ព្រមទាំង​បន្ថយ​ការឈឺចាប់​ផងដែរ​។​

​ព្យាបាល​ជំងឺ​គ្រុនផ្តាសាយ​
​តែ​ក្រូចឆ្មារ​ក្តៅ​មួយពែង ប្រហែលជា​អាច​ជួយ​អ្នក មិន​ឲ្យប្រើ​ថ្នាំពេទ្យ​បាន​។​

​ពុល​អាហារ​
​ប្រភព​មួយ​ចំនួន​បាន​អះអាង​ថា ការ​ញ៉ាំ​ក្រូចឆ្មារ ពេល​អ្នក​ក្អួតចង្អោរ ដោយសារ​ការពុល​អាហារ ពិតជា​មាន​ប្រសិទ្ធភាព​ល្អ​ខ្លាំងណាស់​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។