ពូ​កែមែន​៖ កូន​ទាំង ៦ របស់ Angelina Jolie កំពុង​រៀន ៧ ភាសា!

6 Videos


តារាហូលីវូតនាង អេនជេលីណា ចូលី ( Angelina Jolie ) ថ្មីៗនេះបានបង្ហាញឱ្យដឹងថា កូនទាំង ៦ របស់នាងមិនចាប់អារម្មណ៍នឹងការសម្តែងនោះទេ ប៉ុន្តែពួកគេមានចំណាប់អារម្មណ៍នឹងការរៀនភាសាចំនួន ៧ ភាសាទៅវិញ ។

P9

អ្នកម្តាយអាយុ ៤១ ឆ្នាំរូបនេះ មានកូនផ្ទាល់ខ្លួនចំនួន ៣ ជាមួយស្វាមីរបស់នាង គឺលោក Brad Pitt មានឈ្មោះ Shiloh អាយុ ១០ ឆ្នាំ , Vivienne និង Knox ជាកូនភ្លោះអាយុ ៧ ឆ្នាំ ។ ចំណែកកូនចិញ្ចឹម ៣ នាក់ទៀតដូចជា Maddox អាយុ ១៤ ឆ្នាំមកពីប្រទេសកម្ពុជា , Pax អាយុ ១២ ឆ្នាំមកពីប្រទេសវៀតណាម , និង Zahara អាយុ ១១ ឆ្នាំ មកពីប្រទេស អេចូពី ។

នៅក្នុងពេលចូលរួមជាវាគ្មិនក្នុងកម្មវិធី Women’s Hour Takeover របស់កម្មវិធី BBC Radio 4 នាងបានប្រាប់ឱ្យដឹងថា កូនក្នុងបន្ទុកនាងទាំងអស់គ្មានការចាប់អារម្មណ៍នឹងការសម្តែងនោះទេ តែពួកគេចាប់អារម្មណ៍នឹងការរៀនភាសា ដូចជាភាសា អារ៉ាប់ រុស្សុី និងភាសាសញ្ញាជាដើម ។

ជាក់ស្តែងកូនរបស់នាងម្នាក់ឈ្មោះ Shiloh កំពុងរៀនភាសាខ្មែរ ចំណែក Pax កំពុងរៀនភាសាកំណើតរបស់ខ្លួន ចំណែក Maddox កំពុងរៀនភាសាអាឡឺម៉ង់ និង រុស្សុី  រឺឯ Zahara វិញកំពុងរៀន និង អាចនិយាយភាសាបារាំងបាន ហើយ Vivienne វិញពិតជាចង់រៀនភាសាអារ៉ាប់ ចំណែក Knox កំពុងរៀនភាសាសញ្ញា ( ឬ ភាសាកាយវិការ ) ។

ពូ​កែមែន​៖ កូន​ទាំង ៦ របស់ Angelina Jolie កំពុង​រៀន ៧ ភាសា!

គួរបញ្ជាក់ថាមួយរយៈចុងក្រោយនេះនាង ចូលី មិនសូវជាបានចូលរួមសម្តែងក្នុងខ្សែភាពយន្តប៉ុន្មានទេ ដោយរវល់ក្នុងការងារដឹកនាំរឿងវិញ ជាក់ស្តែរឿងថ្មីដែលនាងកំពុងកាត់ត និង ថតបានច្រើនហើយនោះ គឺរឿង First They Killed My Father ស្តីពីរឿងពិតរបស់អ្នកនិពន្ធ Loung Ung រៀបរាប់ពីជីវិតរបស់គាត់តស៊ូរស់ក្នុងរបបប៉ុលពត ៕

                                                                                                    សុផល