មាន សូ​នី​តា បង្ហាញ​សម្រស់​ធម្មជាតិ​នៅ​កោះ​ខ្យង​

6 Videos


សប្តាហ៍មុន មាន សូនីតា បានចំណាយពេលវេលាជាមួយមិត្តភក្តិ និង ក្រុមការងារទៅលេងនៅក្នុងខេត្តកោះកុង ហើយបានបង្ហួសទៅលេងនៅកោះខ្យង។ មាន សូនីតា បានថតរូបភាពជាច្រើន បង្ហាញអ្នកគាំទ្ររបស់ខ្លួនជាមួយនឹងអារម្មណ៍សប្បាយៗបែបធម្មជាតិ សូម្បីតែមុខមាត់របស់នាងក៏មិនបានផាត់មុខតុបតែងនោះដែរ គឺនាងបង្ហាញជាលក្ខណៈធម្មជាតិពិតៗ ។

P9

មាន សូ​នី​តា បង្ហាញ​សម្រស់​ធម្មជាតិ​នៅ​កោះ​ខ្យង​

រាល់ពេលដែលទៅដល់ទីកម្សាន្តនានា មាន សូនីតា តែងតែផ្តិតយករូបភាពស្អាត ដើម្បីចែករំលែកដល់អ្នកគាំទ្ររបស់ខ្លួន។ សប្តាហ៍នេះ មាន សូនីតា បានចំណាយពេលវេលាទៅកាន់ខេត្តកោះកុង ដោយបានបោះតង់ស្នាក់នៅជាប់នឹងទឹក អ្នកដែលបានឃើញរូបភាព និង ទេសភាពទាំងនេះ សុទ្ធតែចង់ទៅទស្សនាដូចជា មាន សូនីតា ដែរ ។

មាន សូ​នី​តា បង្ហាញ​សម្រស់​ធម្មជាតិ​នៅ​កោះ​ខ្យង​

មាន សូនីតា នៅតែមានរូបសម្រស់ស្រស់សោភា ទោះបីជានាងមិនបានតុបតែងថែមក្រេមម្សៅ ដូចជាពេលដែលនាងឡើងឆាកក្តី តែសម្រស់ធម្មជាតិរបស់នាង ពិតជាមានការទាក់ទាញខ្លាំងណាស់ ត្រឹមតែពាក់អាវយឺតជាមួយខោរឹបរាង មើលទៅនៅតែស្រស់ស្អាត។ ក្រៅពីដើរកម្សាន្ត មាន សូនីតា នៅតែមិនភ្លេចពីរឿងហាត់ប្រាណ ពេលភ្ញាក់ពីព្រលឹម នាងឆ្លៀតពេលវេលាហាត់យូហ្គា ដើម្បីឲ្យមានសុខភាពល្អ និង មានរូបសម្រស់ស្រស់ស្អាត ៕

                                                                                                                        អាលីណា

មាន សូ​នី​តា បង្ហាញ​សម្រស់​ធម្មជាតិ​នៅ​កោះ​ខ្យង​

មាន សូ​នី​តា បង្ហាញ​សម្រស់​ធម្មជាតិ​នៅ​កោះ​ខ្យង​

មាន សូ​នី​តា បង្ហាញ​សម្រស់​ធម្មជាតិ​នៅ​កោះ​ខ្យង​

មាន សូ​នី​តា បង្ហាញ​សម្រស់​ធម្មជាតិ​នៅ​កោះ​ខ្យង​

មាន សូ​នី​តា បង្ហាញ​សម្រស់​ធម្មជាតិ​នៅ​កោះ​ខ្យង​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត