វាយប្រហារ​តាម​អាកាស​នៅ​ភាគ​ខាងកើត​ស៊ី​រី​ស្លាប់​47​នាក់

យោង​តាម​អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​ថា មនុស្ស​យ៉ាងតិច​៤៧​នាក់ ក្នុង​នោះ​មាន​ជន​ស៊ី​វិល​៣១​នាក់ បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​២៥ មិថុនា ដោយសារ​ការ​វាយប្រហារ​របស់​កង​យន្តហោះ​រុ​ស្ស៊ី និង​ស៊ី​រី​ប្រឆាំង​មូលដ្ឋាន​មួយ​នៃ​ខេត្ត DEIR EZZOR  តំបន់​ភាគ​ខាងកើត​ស៊ី​រី​ត្រួតត្រា​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

OSDH គូសបញ្ជាក់​ថា ការ​វាយប្រហារ​តាម​អាកាស​របស់​កង​យន្តហោះ​រុ​ស្ស៊ី​ប្រឆាំង​មូលដ្ឋាន AL-KOUNYE ភាគ​អាគ្នេយ៍​ទីក្រុង DEIR EZZOR ទីប្រជុំជន​ខេត្ត​មានឈ្មោះ​ដូច​គ្នា​នេះ​ស្លាប់​ជន​ស៊ី​វិល​៣១​នាក់ ។ ម្យ៉ាងវិញទៀត មនុស្ស​១៦​នាក់​ស្លាប់ ដែល​ពួក​គេ​ពុំ​ដឹង​ជា​ជន​ស៊ី​វិល ឬ​ពួក​ជី​ហា​ដ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ព្រោះ​សាកសព​ពួក​គេ​ពុំ​អាច​កំណត់​ដឹង ។

ការ​វាយប្រហារ​៣​លើក​សំដៅលើ​សង្កាត់​នានា​នៃ​តំបន់​មួយ​ដែល​មាន​ព្រះ​វិហារ ។ ពួក​ជី​ហា​ដ​បាន​លើក​មក​ឡោម​ព័ទ្ធ​តំបន់​រង​ការ​វាយប្រហារ ។ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​កាន់កាប់​មួយ​ផ្នែក​ធំ​នៃ​ខេត្ត​នេះ ។ ចាប់តាំងពី​ខែមីនា ឆ្នាំ​២០១៥​មក ពួក​ជី​ហា​ដ​បាន​ឡោម​ព័ទ្ធ​តំបន់​នានា​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​កងទ័ព​រដ្ឋាភិបាល​ក្នុង​ទីក្រុង DEIR EZZOR ក្បែរ​ព្រំដែន​អីុ​រ៉ា​ក់ ៕