Zlatan Ibrahimovic ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​ស៊ុ​យ​អ៊ែ​ត​នៅ​ពេល​ចប់​យូ​រ៉ូ​2016

Zlatan Ibrahimovic កំពូល​ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​ស៊ុ​យ​អែ​ត បង្ហើប​ឱ្យ​ដឹង​មុន​ពេល​ប្រកួត​យូ​រ៉ូ​២០១៦​ក្នុង​ពេល​ជួប​ក្រុម​ជម្រើសជាតិ​បែ​ល​ហ្ស៊ិ​ក​កាលពី​យប់​ថ្ងៃ​ទី​២២ មិថុនា ថា លោក​នឹង​ចាក​ចេញពី​ក្រុម​ជម្រើសជាតិ​ដើម្បី​យក​ពេល​ដែល​នៅ​សល់​លេង​ជា​អាជីព​ឱ្យ​បាន​ពេញទំហឹង ។

អតីត​កីឡាករ​ក្លិប​Paris  SG បាន​បញ្ជាក់​ដូច្នេះ​ថា​៖«​ការ​ប្រកួត​របស់​ស៊ុ​យ​អែ​ត​នៅ​យូ​រ៉ូ​២០១៦​នេះ គឺជា​លើក​ចុង​ក្រោយ​របស់ខ្ញុំ ។ ខ្ញុំ​មិន​ត្រូវការ​ចូល​ប្រឡូក​ក្នុង​អូ​ឡាំ​ពិ​ក​នៅ​ប្រទេស​ប្រេ​ស៊ី​ល​ទេ ហើយ​នៅ​យប់​ថ្ងៃ​ទី​២២ មិថុនា កន្លង​មក គឺជា​ការ​ប្រកួត​លើក​ចុង​ក្រោយ​របស់ខ្ញុំ​នៅ​ក្នុង​ក្រុម​ជម្រើសជាតិ​» ៕