តារា​ស្រី​សិច​ស៊ី​អីុ​តា​លី​សន្យា​ស្រាត​ប្រសិនបើ​ក្រុម​ជម្រើសជាតិ​របស់​ខ្លួន​ក្លាយជា​ជើងឯក​យូ​រ៉ូ​2016

អ្នកគាំទ្រ​បាល់ទាត់​ពិភពលោក​មាន​បំណង​ចង់ឱ្យ​ក្រុម​ជម្រើសជាតិ​អី​ុ​តា​លី​ក្លាយជា​ជើងឯក​យូ​រ៉ូ​២០១៦​ក្រោយ​ពី​នាង​Francesca Cipriani តារា​ស្រស់​ស្អាត​មាន​សុដន់​ធំ​សន្យា​ថា នឹង​ដោះ​អាវ​បង្ហាញ​ដើមទ្រូង​ដ៏​ទ្រលុកទ្រលន់​ប្រសិនបើ​ក្រុម​ជម្រើសជាតិ​របស់​ខ្លួន​ក្លាយជា​ជើងឯក​យូ​រ៉ូ​ជំនាន់​ទី​២​នៅ​ឆ្នាំ​២០១៦ ។

បណ្ដា​កីឡាករ​ក្រុម​ជម្រើសជាតិ​អីុ​តា​លី​អាច​មាន​កម្លាំងចិត្ត​ទ្វេ​ដង​ក្នុង​ការ​លេង​ក្រោយ​ពី​នាង​Francesca Cipriani ពិធី​ការិនី និង​ជា​អ្នករបាំ​ដែល​មាន​រូបរាង​សិច​ស៊ី​សន្យា​ថា នឹង​ដោះ​អាវ​បង្ហាញ​ដើមទ្រូង​ជា​សាធារណៈ​ប្រសិនបើ​ក្រុម​ជម្រើសជាតិ​អីុតា​លី​ដណ្ដើម​បាន​ជើងឯក​យូ​រ៉ូ​២០១៦​នៅ​ប្រទេស​បារាំង ។ នារី​សិច​ស៊ី​រូប​នេះ​បាន​បង្ហាញ​រូបភាព​រំជើបរំជួល​តាម​ប្រព័ន្ធ Instagram ក្នុង​ឯកសណ្ឋាន​រូប​ទង់ជាតិ​អីុ​តា​លី​បង្ហាញ​សុដន់​ដ៏​ធំ និង​រូប​ផ្កា​កុលាប​នៅ​លើ​សុដន់​រួម​ទាំង​សន្យា​ថា នឹង​ដោះ​ឯកសណ្ឋាន​រូប​ទង់ជាតិ​ចេញពី​ដងខ្លួន នៅ​ពេល​ក្រុម​ជម្រើសជាតិ​ក្លាយជា​ជើងឯក​អឺរ៉ុប ប្រចាំឆ្នាំ​២០១៦​។

បច្ចុប្បន្ន​អីុ​តា​លី​បាន​ឆ្លង​ចូល​ជុំ​១៦​ក្រុម​ចុង​ក្រោយ ដោយ​ជួប​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​នៅ​យប់​ថ្ងៃ​ទី​២៧ មិថុនា ។ ចាំ​មើល​តើ​អីុ​តា​លី​អាច​យកឈ្នះ​អេ​ស្ប៉ា​ញ​បាន​ដោយ​របៀប​​ណា​៕