ឪពុក​ Neymar ៖ ឱកាស​ស្មើ​សូន្យ​ដែល​ថា​ Neymar ផ្លាស់​ទោ​លេង​នៅ​ Real Madrid

ដោយសារតែមិនទាន់បន្តកុងត្រាថ្មីជាមួយ Barcelona កីឡាករ Neymar ត្រូវបានក្លឹបធំៗជាច្រើនដូចជា PSG , Man Utd រួមនឹង Real Madrid ផងដែរបានព្យាយាមធ្វើការចចារតាមភ្នាក់ងាររបស់ Neymar ដោយផ្ដល់កម្រៃច្រើនដល់រូបគេផងដែរ ។ យ៉ាងណាថ្មីៗនេះឪពុក Neymar បានលើកឡើងថាការផ្លាស់ទៅ Real Madrid គឺជារឿងមិនអាចទៅរួចនោះ ។

ដោយឪពុក Neymar បាននិយាយថា « ខ្ញុំបានទទួលដំណឹងតាមរយៈភ្នាក់ងារកូនខ្ញុំថាមានក្លឹបធំៗជាច្រើនបានព្យាយាមការចចារដើម្បីនាំកូនខ្ញុំចាកចេញពី Barcelona ហើយក្នុងនោះក៏មាន Real Madrid ។ តែយ៉ាងណាចំពោះសម្រាប់ Real Madrid គឺមិនអាចទៅរួចនោះទៀតគឺឱកាសស្មើនឹងសូន្យតែម្ដង » ។

ឪពុក Neymar បន្ថែមថា « ក្រោយពីមានដំណឹងដែលក្លឹបជាច្រើនចង់បាន Neymar គឺធ្វើឲ្យអ្នកគាំទ្រជាច្រើនចាប់ផ្ដើមពិភាក្សាគ្នា អំពីការសម្រេចចិត្តរបស់គេ ខណៈក៏មានព័ត៌មានជាចុះច្រើនផ្សាយផងដែរ ។ បច្ចុប្បន្នកូនខ្ញុំនៅសល់កុងត្រា២ឆ្នាំទៀតជាមួយ Barcelona យ៉ាងណាមកដល់ពេលនេះគេមិនទាន់សម្រេចបន្ថែមកុងត្រាថ្មីជាមួយ Barcelona នៅឡើយទេ ប៉ុន្តែខ្ញុំដឹងថាគេសប្បាយចិត្តក្នុងការស្នាក់នៅទីនោះ ដូចនេះកុងត្រាថ្មីអាចនឹងដំណើរការបើសិនជាមានការពិភាក្សាគ្នាដ៏ល្អរវាងក្លឹបនឹងរូបគេ » ។

សម្រាប់ប្រិយមិត្តតើចង់ឲ្យ Neymar នៅ Barcelona បន្តឬផ្លាស់ទៅក្លឹបណាផ្សេង ?

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • ឪពុក​ Neymar ៖ ឱកាស​ស្មើ​សូន្យ​ដែល​ថា​ Neymar ផ្លាស់​ទោ​លេង​នៅ​ Real Madrid已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/26  Category:វីដេអូ
Tags: