ចរឹកទំនើងបុគ្គលិក ក្រុមហ៊ុនតេងឡាយ របូតកង់រថយន្តកុងតឺន័រ បុកចូលហាងលក់បាយខ្ទេចខ្ទី រករឿងជនរងគ្រោះទៀត

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍បានអោយដឹងថា កាលល្ងាចថ្ងៃទី២៥ មិថុនា ឆ្នាំ២០១៦ ស្ថិតនៅភូមិត្រែងត្រយឹងឃុំត្រែងត្រយឹងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ រថយន្តកុងតឺន័រមួយគ្រឿង របស់ក្រុមហ៊ុនតេងឡាយ បានដាច់កង់របូតចេញ ពី តួររថយន្តហើយរត់ទៅបុកចូលហាងលក់បាយ របស់ប្រជាពលរដ្ឋ នៅតាមដង ផ្លូវបង្កការខូចខាតសម្ភារ:និងបាយសម្លរខ្ទេចខ្ទី ស្រាប់តែអ្នកបើកបរចុះពីលើរថ យន្តទៅរករឿងរកវាយម្ចាស់ហាងថែមទៀតដោយអាងស្បែកថៅកែនៃក្រុមហ៊ុន តេងឡាយ ដែលជាមនុស្សស្គាល់អ្នកធំច្រើន។

ប្រភពពីសមត្តកិច្ចអោយដឹងថា មុនកើតហេតុមានរថយន្តកុងតឺន័រ ស្លាកលេខ ព្រះសីហនុ 3A0673 បានបើកយ៉ាងលឿន។មកដល់ចំណុចកើតហេតុ ស្រាប់តែ ដាច់កង់បណ្តាលចេញពីតួរថយន្ត ហើយកង់ដែលដាច់នោះបន្តរត់ទៅចូលក្នុង ហាងលក់បាយបណ្តាលឲ្យបុកទូដាក់ម្ហូបអាហារ ចាន ឆ្នាំង បាក់បែកអស់ គ្មាន សល់។ក្រោយពីកើតហេតុរថយន្តទៅមុខលែងរួចស្រាប់តែអ្នកបើកបរចុះពីលើ រថយន្តក្នុងស្ថានភាពស្រវឹងខ្លាំងបំណងចូលទៅលើកកង់រថយន្តតែម្ចាស់ហាង មិនឲ្យលើកទុកដើម្បីដោះស្រាយ។ពេលនោះអ្នកបើករថយន្តធំក្លិនស្រា ក៏ដោះ អាវក្រវាត់ចោលហើយ រករឿងដោយប្រើពាក្យប្រមាថ និងរកវាយម្ចាស់ហាង ដោយអាងថៅកែ នៃក្រុមហ៊ុនតេងឡាយ ដែលជាមនុស្សស្គាល់ អ្នកធំច្រើន ចាំ ការពារ ៕

ចរឹកទំនើងបុគ្គលិក ក្រុមហ៊ុនតេងឡាយ របូតកង់រថយន្តកុងតឺន័រ បុកចូលហាងលក់បាយខ្ទេចខ្ទី រករឿងជនរងគ្រោះទៀត

ចរឹកទំនើងបុគ្គលិក ក្រុមហ៊ុនតេងឡាយ របូតកង់រថយន្តកុងតឺន័រ បុកចូលហាងលក់បាយខ្ទេចខ្ទី រករឿងជនរងគ្រោះទៀត