Jack Ma៖ “កំហុស​ដ៏​ធំ​របស់​ខ្ញុំ​ក្នុង​ឆាក​ជីវិត​គឺ​បង្កើត Alibaba”

មហាសេដ្ឋីចិន Jack Ma បានផ្ដល់ចម្លើយយ៉ាងភ្ញាក់ផ្អើលកាលពីពេលថ្មី ដោយឆ្លើយនឹងសំនួរដែលគេសួរថា តើអ្វីដែលជាកំហុសដ៏ធំជាងគេក្នុងជីវិតរបស់លោក? Jack បានឆ្លើយមិនលាក់លៀមថាគឺការបង្កើតក្រុមហ៊ុនលក់ទំនិញ Alibaba។

Jack Ma៖ “កំហុស​ដ៏​ធំ​របស់​ខ្ញុំ​ក្នុង​ឆាក​ជីវិត​គឺ​បង្កើត Alibaba”

អំឡុងពេលវគ្គសួរសំនួរ Q&A កាលពីថ្ងៃទី ២១ ខែ មិថុនាក្នុងកម្មវិធីពាណិជ្ជកម្មអន្តរជាតិ St. Petersburg International Economic Forum លើកទី២០ Jack Ma បាននិយាយថា ភាពជោគជ័យនៃ Alibaba បានធ្វើឲ្យលោកមានបញ្ហាមិនចេះចប់មិនចេះហើយ និងមានពេលតិចតួចសម្រាប់ខ្លួនឯង។

“កំហុសដ៏ធំរបស់គឺខ្ញុំបង្កើតក្រុមហ៊ុនលក់ទំនិញ Alibaba។ ខ្ញុំមិនដែលគិតថា វាអាចផ្លាស់ប្ដូរជីវិតខ្ញុំបែបនេះទេ។ ខ្ញុំគ្រាន់តែធ្លាប់ប្រឹងព្យាយាមធ្វើការរកស៊ីពីតូចឲ្យទៅជាធំ តែវាបែរជាត្រូវមានទំនួលខុសត្រូវខ្ពស់ និងជួបបញ្ហាជាច្រើនទៅវិញ។ រាល់ថ្ងៃខ្ញុំហាក់រវល់ដូចប្រធានាធិបតីមួយរូប ហើយខ្ញុំគ្មានកម្លាំងទេ និងដូចជាគ្មានជីវិតអីចឹង”។ សម្ដី Jack Ma។

Jack Ma៖ “កំហុស​ដ៏​ធំ​របស់​ខ្ញុំ​ក្នុង​ឆាក​ជីវិត​គឺ​បង្កើត Alibaba”

មហាសេដ្ឋីវ័យ៥១ឆ្នាំបានបន្ថែមថា៖”ខ្ញុំធ្លាប់និយាយប្រាប់ខ្លួនឯងថា ប្រសិនមានជាតិក្រោយ ខ្ញុំនឹងមិនធ្វើការរកស៊ីធំបែបនេះទេ។ ខ្ញុំចង់រីករាយជាមួយជីវិតរបស់ខ្ញុំ។ ការនិយាយបែបនេះ អ្នកលេងអ៊ីនធឺណិតមួយចំនួនបានបោះពាក្យទៅ Jack Maថា ពូកែសម្ដែង ព្រោះពួកគេគិតថា បើ Jack Ma ហត់នឿយ ហើយចង់រីករាយ គាត់អាចធ្វើឲ្យ Alibaba រលំបានគ្រប់ពេលវេលា៕

ប្រែសម្រួល៖ sabay (ហេង សុធារិទ្ធិ)
ប្រភព៖ shanghaiist

  • Jack Ma៖ “កំហុស​ដ៏​ធំ​របស់​ខ្ញុំ​ក្នុង​ឆាក​ជីវិត​គឺ​បង្កើត Alibaba”已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/26  Category:ជីវិតនិងសង្គម
Tags: