អ៊ឺរ៉ូ២០១៦៖ បញ្ចេញ​ក្បាច់​បក​ក្រោយ​សង្គ្រោះ​ស្វីស តែ​នៅ​តែ​ជ្រុះ…

នៅក្នុងការប្រកួតបើកឆាក នៃវគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រ ដែលជាការប្រកួតជ្រុះចេញ នៃក្រុមជម្រើសជាតិប៉ូឡូញ និងស្វីស កាលពីរសៀលម្សិលម៉ិញ កីឡាករស្វីសមួយរូប ឈ្មោះ ស្សាគីរី បានបញ្ចេញក្បាច់ផ្ដួលខ្លួន​ទាត់ត្រឡប់ក្រោយ ដើម្បីសង្គ្រោះក្រុមស្វីសរបស់ខ្លួន នៅនាទីទី៧៩ បន្ទាប់ពីក្រុមប៉ូឡូញ រកបានមួយគ្រាប់មុន នៅនាទីទី៣៩។
អ៊ឺរ៉ូ២០១៦៖ បញ្ចេញ​ក្បាច់​បក​ក្រោយ​សង្គ្រោះ​ស្វីស តែ​នៅ​តែ​ជ្រុះ...

ក្បាច់ ផ្ដួលខ្លួនទាត់បកក្រោយ របស់កីឡាករស្វីស ស្សាគីរី។ (រូបថតUEFA)

ប៉ុន្តែនៅទីបំផុតនៃការប្រកួត ដែលបានបន្ថែមម៉ោង ១៥+១៥នាទី និងរហូតដល់ទាត់បាល់១១ម៉ែត្រ ៥+៥គ្រាប់ ដើម្បីសម្រេចចាញ់ឈ្នះគ្នានោះ ក្រុមជម្រើសជាតិស្វីស បានចាញ់ដោយកីឡាកររបស់ខ្លួនម្នាក់ ទាត់បាល់​កាត់​សេចក្ដី១១ម៉ែត្រនេះ មិនចូលទីមួយគ្រាប់។

ហើយវាក៏ជាក្ដីសោកសៅ របស់កីឡាករស្វីសដ៏ចំណាន ឈ្មោះ ស្សាគីរី (Shaqiri) ដែលខិតខំដណ្ដើម និង​បម្រើ​បាល់ ទៅកាន់មិត្ររួមក្រុមរបស់ខ្លួន រហូតដល់កីឡាករខ្លួនឯង បានបញ្ចេញក្បាច់ ផ្ដួលខ្លួនទាត់បកក្រោយ រក​បាន​គ្រាប់បាល់មួយគ្រាប់ (នាទីទី៧៩) ឲ្យក្រុមរបស់ខ្លួនមានពិន្ទុស្មើ ជាមួយនឹងក្រុមប៉ូឡូញ ដែលរក​គ្រាប់​បាល់​បាន​មុន​នៅនាទីទី៣៩ ដោយកីឡាករ សូម៉េ (Sommer)។

គ្រាប់បាល់របស់ ស្សាគីរី ត្រូវបានអ្នកផងចាត់ទុក ថាជាគ្រាប់បាល់ដ៏អស្ចារ្យមួយ ក្នុងចំណោម​គ្រាប់​បាល់​អស្ចារ្យ​ផ្សេង​ទៀត នៃការប្រកួត អ៊ឺរ៉ូ២០១៦។ ក្ដីសុបិន្តរបស់បណ្ដាជនស្វីស បានបញ្ចប់នៅត្រឹម​វគ្គ១ភាគ៨​ផ្ដាច់​ព្រ័ត្រនេះ ខណៈក្រុមប៉ូឡូញ នឹងត្រូវទៅជួបក្រុមព័រទុយហ្គាល់ នៅវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ បន្ទាប់ពីក្រុមនេះ បាន​យក​ឈ្នះក្រុមក្រូអាស៊ី នៅក្នុងការប្រកួតមួយទៀត នាពេលយប់ថ្ងៃដដែល។

» ក្បាច់ផ្ដួលខ្លួនទាត់បកក្រោយ របស់កីឡាករ ស្សាគីរី៖

» ទស្សនាឡើងវិញ ពីការសង្ខេបនៃការប្រកួតនេះ៖