ស្ត្រី​គ្រប់រូប គួរតែ​អាន ៖ ងាយៗ ដើម្បី​ថែរក្សា ប្រដាប់​ភេទ​ឲ្យមាន​សុខភាព​ល្អ និង​ក្លិនក្រអូប​

ស្ត្រី​គ្រប់រូប គួរតែ​អាន ៖ ងាយៗ ដើម្បី​ថែរក្សា ប្រដាប់​ភេទ​ឲ្យមាន​សុខភាព​ល្អ និង​ក្លិនក្រអូប​


ស្ត្រី​គ្រប់រូប គួរតែ​អាន ៖ ងាយៗ ដើម្បី​ថែរក្សា ប្រដាប់​ភេទ​ឲ្យមាន​សុខភាព​ល្អ និង​ក្លិនក្រអូប​

១. ពេល​អ្នក​លាង​កន្លែង​សម្ងាត់ ដាច់ខាត ត្រូវ​លាង​ពីមុខ ទៅក្រោយ ដើម្បី​កាត់បន្ថយ​ការឆ្លង​មេរោគ​។​
២. ផ្លាស់ប្តូរ​សំឡី​អនាម័យ ឲ្យបាន​ញឹកញាប់ ហើយ​ប្រើប្រាស់​ផលិតផល ដែល​មាន​គុណភាព និង​ស្តង់ដារ​ត្រឹមត្រូវ​។​
៣. បន្ទាប់​ពី​រួមភេទ​រួច ត្រូវ​សម្អាត​វាឲ្យ​ស្អាតល្អ មិនមែន​គ្រាន់តែ​លាង​ឲ្យតែបាន​នោះទេ ប្រយ័ត្ន​ឆ្លង​ជំងឺ​កាមរោគ​។​
៤. ចូរ​ប្រើប្រាស់​ក្រដាស​អនាម័យ ក្រោយពេល​ចេញពី​បង្គន់ ហើយ​មិន​ត្រូវ​ប្រើ​ក្រណាត់ ឬ​សំពត់​កខ្វក់​ជូត​ឡើយ​។​
៥. លាង​សម្អាត​ដោយ​ទឹក​ក្តៅ​ឧណ្ហ ដើម្បី​សម្លាប់​បាក់តេរី​ខ្លះ និង​បំបាត់​ក្លិន​អាក្រក់​ផងដែរ​។
៦. ផ្លាស់ប្តូរ​ខោ​ទ្រនាប់ ឲ្យបាន​ញឹកញាប់ ដើម្បី​ការពា​រការ​សើ​ម និង​ក្លិន​មិនល្អ​។​
៧. ស្លៀក​ខោអាវ​ធូររលុង ដើម្បី​ឲ្យមាន​ខ្យល់​ចេញចូល និង​កាត់បន្ថយ​ការ​សើម​។​
៨. ញ៉ាំ​អាហារ​ដែល​ល្អ សម្រាប់​សុខភាព​ស្ត្រី ដូចជា ម្នា​ស់ ក្រេន​បឺរី ទំពាំងបាយជូ​រ ពីព្រោះ វា​ក៏​អាច​កាត់បន្ថយ​ក្លិន និង​ធ្វើឲ្យ​ប្រដាប់​ភេទ​អ្នក​មាន​សុខភាព​ល្អ​ផងដែរ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។