តារាចម្រៀងឱក សុគន្ធកញ្ញា បង្ហាញឈុត ម៉ៃយ៉ូ ដ៏ទាក់ទាញ នៅមាត់សមុទ្រ

6 Videos


ជាលើកដំបូងហើយ ដែលគេបានឃើញតារាចម្រៀងល្បី ឱក សុគន្ធកញ្ញា បង្ហាញរូបរាងក្នុង ឈុតម៉ៃយ៉ូនៅមាត់សមុទ្រខេត្តព្រះសីហនុ។មើលទៅស្រស់ស្អាតនិងទាក់ទាញអត់ទ្រាំមិនសរសើរមិនបាន។

P9

តារាចម្រៀងឱក សុគន្ធកញ្ញា បង្ហាញឈុត ម៉ៃយ៉ូ ដ៏ទាក់ទាញ នៅមាត់សមុទ្រ

ថ្វីត្បិតតែមិនមែនជាឈុតដែលស៊ិចស៊ីតែម៉ៃយ៉ូ មួយឈុតនេះ ពិតជាសក្តិសមជាមួយនិងរូបរាងដ៏តូចច្រលឹងរបស់តារាចម្រៀងរូបនេះ អមជាមួយនិងទេសភាពដ៏ស្រស់ស្អាតនៅតំបន់សមុទ្រ កាន់តែជួយលើកសម្រស់របស់នាងឱ្យកាន់តែស្រស់ស្អាតថែមមួយកម្រិតទៀត ។ក្រៅពីមាន សម្លេងពិរោះ ឱក សុគន្ធកញ្ញា ត្រូវបានគេចាត់ទុកជាតារាដែលមានភាពវៃឆ្លាតក្នុងការ រៀបចំខ្លួនមិនថាក្នុងកម្មវិធីក្នុងនិងក្រៅសិល្បៈនោះទេ។

តារាចម្រៀងឱក សុគន្ធកញ្ញា បង្ហាញឈុត ម៉ៃយ៉ូ ដ៏ទាក់ទាញ នៅមាត់សមុទ្រ

ឱក សុគន្ធកញ្ញា កាន់តែមានឈ្មោះបោះ សម្លេង ក្រោយពីនាងលេចមុខ នៅ ក្នុងកម្មវិធីធំៗលំដាប់អន្តរជាតិ មានដូច ជាកម្មវិធីThe Voice និង កម្មវិធីCambodian Idolរដូវកាលទីពីរ ដែលនិងដំណើការនៅក្នុងពេលឆាប់ៗនេះ។
ថ្មីៗនេះតារាចម្រៀងរូបស្រស់ម្នាក់នេះ. កាន់ តែរីកមុខ រីកមាត់ក្រោយពីកូនក្រុមរបស់នាងលោក ថែល ថៃ បានកាន់ពានក្នុងកម្មវិធីThe Voice ដែលបានបញ្ចប់កាលពីពេលថ្មីៗកន្លងមកនេះ៕ ចេនី

តារាចម្រៀងឱក សុគន្ធកញ្ញា បង្ហាញឈុត ម៉ៃយ៉ូ ដ៏ទាក់ទាញ នៅមាត់សមុទ្រ
តារាចម្រៀងឱក សុគន្ធកញ្ញា បង្ហាញឈុត ម៉ៃយ៉ូ ដ៏ទាក់ទាញ នៅមាត់សមុទ្រ
តារាចម្រៀងឱក សុគន្ធកញ្ញា បង្ហាញឈុត ម៉ៃយ៉ូ ដ៏ទាក់ទាញ នៅមាត់សមុទ្រ