នី រតនា បង្អួត​សម្រស់​កោះរ៉ុង

6 Videos


ក្រោយពីឈ្នះពានរង្វាន់ក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol រដូវកាលទី ១ លោក នី រតនា បានប្រែក្លាយជីវិតខ្លួនពីមនុស្សសាមញ្ញម្នាក់រហូតក្លាយជាតារាចម្រៀងមួយរូបដែលមានឈ្មោះបោះសំឡេង និង សម្បូរដោយប្រជាប្រិយភាព ។

P9

ស្ថិតក្នុងវិស័យសិល្បៈ និង ត្រូវបានមហាជនជាច្រើនទទួលស្គាល់ លោក នី រតនា តែងតែរក្សាទំនាក់ទំនងយ៉ាងល្អជាមួយមិត្តអ្នកគាំទ្រតាមរយៈបណ្តាញសង្គម ដូចជា រាល់ពេលដែលលោកធ្វើដំណើរទៅណាម្តងៗ លោកតែងតែបង្ហោះរូបថតបង្ហាញពីសកម្មភាពខ្លួនជារឿយៗ។ កាលពីពេលថ្មីៗនេះដែរ លោកក៏បានធ្វើដំណើរទៅដល់រមណីយដ្ឋានទេសចរណ៍កោះរ៉ុង ដែលទីនោះបានធ្វើឲ្យលោកពេញចិត្តយ៉ាងខ្លាំងនឹងសម្រស់បែបធម្មជាតិរបស់វា។ លោកបានបង្ហោះសារសរសើរទីតាំងរមណីយដ្ឋានកោះរ៉ុងថា «ធ្លាប់តែឃើញតាមទូរទស្សន៍ តាមប្រព័ន្ធអ៊ីនធឺណិត  និង តាមបណ្ដាញសង្គមហ្វេសប៊ុក តែឥឡូវនេះខ្ញុំបាទបានមកដល់ទីនេះហើយគឺ កោះរ៉ុង ។

នី រតនា បង្អួត​សម្រស់​កោះរ៉ុង

ឃើញថាស្រស់ស្អាតខ្លាំងណាស់ ខ្ញុំចូលចិត្តទីនេះ ព្រោះថាអាកាសធាតុនៅទីនេះល្អមែនទែន ឆ្នេរក៏ស្អាត ខ្សាច់ក៏ស ! នៅទីនេះវាអាចធ្វើឲ្យយើងបំបាត់អស់ទុក្ខកង្វល់ បន្សល់តែស្នាមញញឹម និយាយឲចំគឺថាសប្បាយតែម្ដង ។ បើសិនជាបងប្អូនទាំងអស់គ្នាបានមកដល់ទីនេះ ខ្ញុំជឿជាក់ថា បងប្អូននឹងសប្បាយចិត្តដូចរូបខ្ញុំដែរ ! អរគុណ! កុំភ្លេចណាបងប្អូន កោះរ៉ុង គឺសប្បាយណាស់» ។

នី រតនា បង្អួត​សម្រស់​កោះរ៉ុង

គួររំឭកដែរថា លោក នី រតនា បានក្លាយជាម្ចាស់ពាន Cambodian Idol បន្ទាប់ពីទទួលបានសារបោះឆ្នោតគាំទ្រច្រើនជាងបេក្ខជន ម៉ៅ ហាជី និង សៅ ឧត្តម៕ រិទ្ធី

នី រតនា បង្អួត​សម្រស់​កោះរ៉ុង
នី រតនា បង្អួត​សម្រស់​កោះរ៉ុង
នី រតនា បង្អួត​សម្រស់​កោះរ៉ុង
នី រតនា បង្អួត​សម្រស់​កោះរ៉ុង
នី រតនា បង្អួត​សម្រស់​កោះរ៉ុង
នី រតនា បង្អួត​សម្រស់​កោះរ៉ុង
នី រតនា បង្អួត​សម្រស់​កោះរ៉ុង
នី រតនា បង្អួត​សម្រស់​កោះរ៉ុង

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត