ខេត្ត​ចំនួន​២​ត្រូវ​បាន​កាត់ផ្ដាច់​ចរន្តអគ្គិសនី​រយៈពេល​៥​ម៉ោង

ខេត្ត​ចំនួន​២​ត្រូវ​បាន​កាត់ផ្ដាច់​ចរន្តអគ្គិសនី​រយៈពេល​៥​ម៉ោង



សៀមរាប ​៖ ​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ខេត្ត​ចំនួន​២ គឺ​ខេត្ត​សៀមរាប និង​ខេត្ត​បន្ទាយមានជ័យ ត្រូវ​បាន​កាត់​ផ្ដាច់​ចរន្តអគ្គិសនី​រយៈពេល​៥​ម៉ោង​ចាប់ពី​ម៉ោង​១៦​ល្ងាច​ថ្ងៃនេះ​តទៅ។

ការ​ដាច់​ចរន្តអគ្គិសនី​នេះ​ត្រូវ​បាន​ខាង​មន្ទីរ​អគ្គិសនី​ខេត្ត​សៀមរាប​អះអាង​ថា ដោយសារ​ភ្លៀង​លាយឡំ​ខ្យល់​​កន្ត្រាក់​បោក​បក់​ខ្លាំង​ប៉ះចំ​បង្គោល​ភ្លើង ចែកចាយ​ភ្លើង​ដ៏​ធំ ដែល​ផ្គត់ផ្គង់​២​ខេត្ត​ដូច​ខាង​លើ​នេះ។ ចំណែក​របាយការណ៍​ស្ដីពី​ការ​ប៉ះពាល់​ផ្ទះសម្បែង មនុស្ស​សត្វ ដោយសារ​គ្រោះធម្មជាតិ​នេះ​នៅ​មិនទាន់​ដឹង​នៅឡើយ៕