វិទ្យុ​ផ្សាយ​សំឡេង​ជា​ភាសា​ចាម​ត្រូវ​ម្ចាស់​ស្ថានីយ​វិទ្យុ​បញ្ឈប់​ការ​ផ្សាយ

វិទ្យុ​ផ្សាយ​សំឡេង​ជា​ភាសា​ចាម ដែល​បាន​បង្កើត​ឡើង​ជា​លើក​ដំបូង​នៅ​កម្ពុជា តាំង​ពី​ឆ្នាំ​២០០៤ មក ដែល​ផ្សាយ​ព័ត៌មាន​សហគមន៍​ចាម សុខភាព អប់រំ និង​សាសនា​នោះ ឥឡូវ​នេះ​ត្រូវ​បាន​ម្ចាស់​ស្ថានីយ​វិទ្យុ​រាជធានី​ភ្នំពេញ FM ១០៣ MHz បញ្ឈប់​ការ​ផ្សាយ​ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់។

កាល​ពី​ថ្ងៃ​ទី​៧ មិថុនា កន្លង​ទៅ ប្រធាន​កម្មវិធី​ផ្សាយ​សំឡេង​ជា​ភាសា​ចាម លោក ស្លេះ ណាស៊ី ត្រូវ​បាន​ក្រសួង​ព័ត៌មាន កោះ​ហៅ​ទៅ​ប្រជុំ ដោយ​ក្រសួង​ប្រាប់​ថា មាន​ថ្នាក់​ដឹក​នាំ​ចាម បាន​ប្ដឹង​ឲ្យ​ក្រសួង​បញ្ឈប់​ការ​ផ្សាយ​កម្មវិធី​វិទ្យុ​នេះ ប៉ុន្តែ​ក្រោយ​ពី​ការ​សួរ​នាំ និង​ត្រួត​ពិនិត្យ ក្រសួង​មិន​បាន​បញ្ឈប់​ការ​ផ្សាយ​វិទ្យុ​នេះ​ឡើយ ដោយ​បន្ត​ឲ្យ​ផ្សាយ​ធម្មតា។

ប៉ុន្តែ​មក​ដល់​ថ្ងៃ​ទី​១១ មិថុនា បែរ​ជា​ស្ថានីយ​វិទ្យុ FM ១០៣ MHz ដែល​រដ្ឋាភិបាល​ផ្ដល់​ម៉ោង​ឲ្យ​ផ្សាយ​ក្នុង ១​យប់ ១​ម៉ោង ចាប់​ពី​ម៉ោង ៨ ដល់​ម៉ោង ៩ យប់​នោះ បែរ​ជា​មិន​ចាក់​ផ្សាយ​កម្មវិធី​នេះ​ទៀត​ទេ ហើយ​ក៏​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់​ដែរ។

សូម​ស្ដាប់​បទសម្ភាសន៍​របស់​លោក ទីន ហ្សាការីយ៉ា ជាមួយ​នឹង​លោក ស្លេះ ណាស៊ី ប្រធាន​កម្មវិធី​ផ្សាយ​វិទ្យុ​ជា​ភាសា​ចាម អំពី​បញ្ហា​នេះ​ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។