រថយន្ត​បឺស​ដឹក​មនុស្ស​ពេញ​មួយ​ឆេះ​នៅ​ចិន​ស្លាប់​30​នាក់

មនុស្ស​យ៉ាងតិច​៣០​នាក់ ស្លាប់​កាលពី​ថ្ងៃ​ទី​២៦ មិថុនា ក្នុង​គ្រោះថ្នាក់​រថយន្ត​បឺស​មួយ ដែល​មាន​ភ្លើង​ឆេះ​នៅ​ខេត្ត​ហ៊ូ​ណា​ន់ ភាគ​កណ្តាល​ចិន ។

ទីភ្នាក់ងា​រព័ត៌មាន​ចិន​ស៊ី​ន​ហួ​បញ្ជាក់​ថា សរុប​មនុស្ស​៥៦​នាក់ ជិះ​ក្នុង​រថយន្ត​បឺស​ដែល​មាន​ភ្លើង​ឆាបឆេះ​នោះ​រួច​តុល្យការ​ជន​រង​គ្រោះ​អាច​មាន​ច្រើន​ជាង​នេះ​ទៀត ។ អ្នកដំណើរ​២១​នាក់ ដែល​រង​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ហើយ​អ្នក​បើក​ត្រូវ​ចាប់ខ្លួន ។ បណ្តា​វី​ដេ​អូ​ផ្សាយ​តាម​អីុ​ន​ធើ​រ​ណេ​ត​បង្ហាញ​ពពក​ផ្សែង​ខ្មៅ​យ៉ាង​ក្រាស់​ហុយ​ចេញពី​រថយន្ត ៕