តាំងពី​អាយុ​១៤​ឆ្នាំ ទើបតែ​បែកធ្លាយ​នៅ​ពេល​នេះ

ខេត្តកោះកុង ៖ ម្តាយ​ក្មេង​ស្រី​អាយុ​១៥​ឆ្នាំ​ម្នាក់​​បាន​សម្រេចចិត្ត​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់​ប្តី​របស់​ខ្លួន​កាលពី​វេលា​ម៉ោង​១០ និង​១០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ភូមិ​៣ សង្កាត់​ស្មាច់​មាន​ជ័យ ក្រុង​ខេមរភូមិន្ទ ព្រោះតែ​ប្តី​ចុង​ល្មោភកាម​រូប​នេះ​បាន​ចាប់រំលោភ​កូនស្រី​របស់​គាត់​រាប់​ភ្លេច រំលោភ​តាំងពី​ខេត្តកំពង់ចាម​រហូត​ដល់​ខេត្តកោះកុង រំលោភ​រហូត​មាន​ផ្ទៃពោះ ។

លោក​អធិការរង​ក្រុង​ខេមរភូមិន្ទ​បាន​ឲ្យ​ដឹង​ថា ឪពុកចុង​ល្មោភកាម​​ឈ្មោះ ឡោ សា​រ៉ា​យ អាយុ​៣៥​ឆ្នាំ មានស្រុក​កំណើត​នៅ ភូមិ​គោក​ព្រីង ស្រុក​ចំការលើ ខេត្តកំពង់ចាម មាន​មុខ​របរ​លក់​កា​រ៉េ​ម ចំណែក​ក្មេង​ស្រី​រង​គ្រោះ​មាន​អាយុ​១៥​ឆ្នាំ ជា​អ្នកលក់​ស្រា​បៀរ​នៅ​ក្លឹ​ប​កំសាន្ត​មួយ​កន្លែង ។

លោក​បាន​បន្ត​ថា ក្រោយ​ពី​ធ្វើការ​សាកសួរ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​តាំងពី​ក្រុម​គ្រួសារ​រស់នៅ​ខេត្តកំពង់ចាម​រហូត​ដល់​ខេត្តកោះកុង​ប្រាកដ​ពិតប្រាកដ​មែន ។

ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ឲ្យដឹងថា ឪពុកចុង​នាង​បាន​ចាប់​នាង​រំលោភ​នាង​តាំងពី​អាយុ​១៤​ឆ្នាំ​មក​ម្ល៉េះ គឺ​តាំងពី​នៅ​ខេត្តកំពង់ចាម​រហូត​មក​រស់នៅ​ខេត្តកោះកុង​នៅ​តែ​ចាប់រំលោភ​ទៀត គឺ​រំលោភ​រាប់​ភ្លេច​ទៅ​ហើយឲ្យ​តែ​ម្តាយ​មិន​នៅផ្ទះ ហើយ​ធ្លាប់​គំរាម​ថា បើ​បែក​ការណ៍​នឹង​អា​រក​សម្លាប់​ទាំង​ម្តាយ និង​កូន ទើប​នាង​លាក់​ម្តាយ រហូត​នាង​មាន​ផ្ទៃពោះ​១​ខែ​ទើប​បែក​ការណ៍ ដោយសារ​តែ​ទ្រាំ​លែង​បាន​ចំពោះ​អំពើ​ឃោរឃៅ​របស់​ឪពុកចុង ទើប​ប្រាប់​ម្តាយ ។

ក្មេង​ស្រី​រង​គ្រោះ​បញ្ជាក់​ថា នៅ​យប់​ថ្ងៃ​ទី​២៥ ខែមិថុនា ឪពុកចុង​ល្មោភកាម​រូប​នេះ​បាន​ចាប់​នាង​ឲ្យ​ចូល​បន្ទប់ ហើយ​ដេញ​ឲ្យ​ម្តាយ​ទៅ​ទិញ​កាត​ទូរស័ព្ទ​ប្រុង​ចាប់រំលោភ​ទៀត តែ​ម្តាយ​ដឹង​សកម្មភាព​មុន ក៏​បាន​ទៅ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់​ខ្លួន​តែ​ម្តង ៕